ព័ត៌មាន
កម្ពុជាត្រូវពន្លឿនឧស្សាហូបនីយកម្ម និងរចនាសម្ព័ន្ធដែលទ្រទ្រង់ ដើម្បីចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ថា សម្រាប់ដំណើរត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច កម្ពុជាត្រូវតែពង្រឹង និង ពន្លឿនឧស្សាហូបនីយកម្មរបស់ខ្លួន ក្នុងនោះរចនាសម្ព័ន្ធ និងមូលដ្ឋានសេដ្ឋកិច្ចដែលបានទ្រទ្រង់កំណើនជាង ២ ទសវត្សរ៍កន្លងមក ត្រូវធ្វើបរិវត្តកម្ម និងពិពិធកម្មបន្ថែម។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការរដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា លើកឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះថា ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ក៏ដូចជាការវិលត្រលប់មកវិញនូវសង្គ្រាមពាណិជ្ជកម្ម និងលក្ខខណ្ឌតម្រូវទីផ្សារ កាន់តែខ្ពស់ កំពុងបង្កភាពស្មុគស្មាញ និងពិបាកប៉ាន់ស្មាន ដែលនាំមកទាំងហានិភ័យនិងកាលានុវត្តភាពសម្រាប់កម្ពុជា។ ការវិវត្តឥត ឈប់ឈរផ្នែកបច្ចេកវិទ្យា និងឧស្សាហកម្ម៤.០ ក៏កំពុងផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់សកល តាមរយៈកំណើននៃការធ្វើស្វ័យប្រវត្តិកម្ម ការប្រើប្រាស់បញ្ញាសិប្បនិម្មិត និងការអនុវត្តផលិតកម្មឆ្លាតវៃ។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បន្តថា បញ្ហានេះកម្ពុជាត្រូវជម្នះនូវការប្រឈមទាំងនេះ និងចាប់យកកាលានុវត្តភាព ដើម្បីធានា ចីរភាពកំណើន ជាពិសេសការបង្កើនតម្លៃសេដ្ឋកិច្ចក្នុងវិស័យឧស្សាហកម្មធុនធំ និងសហគ្រាសធុនតូច និងមធ្យម ដែលជាចំណែកនៃ ការទ្រទ្រង់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងនោះនៅក្នុងដំណើរត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៩, កម្ពុជាត្រូវតែពង្រឹង និងពន្លឿនឧស្សាហូបនីយកម្មរបស់ខ្លួន ហើយរចនាសម្ព័ន្ធ និងមូលដ្ឋានសេដ្ឋកិច្ច ដែលបាន ទ្រទ្រង់កំណើនជាង ២ ទសវត្សរ៍ កន្លងមកនេះ ក៏ត្រូវធ្វើបរិវត្តកម្ម និងពិពិធកម្មផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បញ្ជាក់ថា ក្រៅពីគោលការណ៍ខាងលើ បង្គោលចរដ៏សំខាន់មួយសម្រាប់កម្ពុជា គឺការចាកចេញពីឋានៈ ជាប្រទេសអភិវឌ្ឍន៍ តិចតួចនៅចុងឆ្នាំ ២០២៩ ដែលមិនមែនត្រឹមតែជាគោលដៅប៉ុណ្ណោះទេ ប៉ុន្តែជាការបើកផ្លូវឆ្ពោះទៅកាន់មហិច្ឆតា របស់យើង គឺការប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
បញ្ហានេះ, កម្ពុជាត្រូវលើកកម្ពស់បរិយាកាសវិនិយោគ និងបង្កើនភាពងាយស្រួលក្នុងការធ្វើធុរកិច្ច ដើម្បីទាក់ទាញការវិនិយោគ ទាំងក្នុងស្រុក និងពីបរទេស, រួមទាំងទាក់ទាញឧស្សាហកម្មដែលនឹងផ្លាស់ប្តូរមូលដ្ឋានផលិតកម្ម ដោយត្រៀមធ្វើជាមជ្ឈមណ្ឌល ផលិតកម្មជំនួស។ ការអភិវឌ្ឍមូលធនមនុស្សតាមរយៈការលើកម្ពស់សុខភាព និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស នឹងជំរុញ ផលិតភាព ព្រមទាំងទាក់ទាញឧស្សាហកម្មមិនប្រពៃណី ដែលផ្តល់តម្លៃបន្ថែមខ្ពស់។ លើសពីនេះ ការបង្កើតបរិយាកាសគាំទ្រសម្រាប់ សហគ្រិនភាព និងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម, ការកែលម្អវិស័យគាំទ្រដូចជា ឡូជីស្ទីក ទូរគមនាគមន៍ និងឌីជីថល, ការកាត់បន្ថយថ្លៃដើមផលិតកម្ម រួមទាំងថ្លៃអគ្គិសនី និងថ្លៃដឹកជញ្ជូន នៅតែជាអាទិភាព ដើម្បីកម្ពុជា ក្លាយជាគោលដៅវិនិយោគសំខាន់មួយនៅក្នុងតំបន់ រួមមានផែនការជាច្រើនទៀតដែលត្រូវអនុវត្ត៕
អត្ថបទ៖ សុម រ៉ាឌី







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន