ព័ត៌មាន
ឯកឧត្តម ហែម វណ្ណឌី៖ ស្រ្តីបានចូលរួមចំណែកដល់ទំហំនៃការនាំចេញ និងការរួមវិភាគទានដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម
ស្រ្តីបានចូលរួមចំណែកក្នុងវិស័យការងារ នៅតាមបណ្តាឧស្សាហកម្ម រោងចក្រ សហគ្រាស មានកំណើនគួរកត់សម្គាល់ និងជា ចំណែកនៃការចូលរួមយ៉ាងសំខាន់ ដល់ទំហំនៃការផលិតផលរបស់កម្ពុជា ដោយមានគុណបំណាច់យ៉ាងធំធេង ក្នុងការរួមវិភាគទាន ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងពិធីសំណេះ សំណាល ខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ (សិទ្ធ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប) នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញនេះថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពៈ កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្នុងនោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រកបដោយនិរន្តរភាព ធានាបាននូវសុខដុមនីយកម្ម-សង្គម និងបរិស្ថាន និងលើកកម្ពស់សមភាព សមធម៌ យេនឌ័រ នៅក្នុងវិស័យរបស់ខ្លួន ដោយបានបង្កើនចំនួនស្ត្រីក្នុងតួនាទីធ្វើសេចក្តី សម្រេចនៅគ្រប់រចនាសម្ព័ន្ធរបស់ក្រសួង និងនៅក្នុងវិស័យឯកជន ដែលបច្ចុប្បន្នស្ត្រីជាសហគ្រិនមានការកើនឡើងគួរកត់សម្គាល់។
តាមរយៈការគាំទ្រ និងការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ក្រសួងបាននិងកំពុងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ដោយផ្តោតការយកចិត្តទុកដាក់ពង្រឹងវិស័យវិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការគ្រប់គ្រងរោងចក្រ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ការដាក់ឱ្យ អនុវត្តនូវយុទ្ធសាស្ត្រ ជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីលើកកម្ពស់ការគាំពារសង្គម ការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញនិងពន្លឿនការចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ភាព ប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ការដាក់ចេញនូវគោលនយោបាយច្បាប់ពាក់ព័ន្ធ ការចូលរួមចំណែកក្នុងការអនុវត្តផែនការអភិវឌ្ឍន៍ ជាតិ លើការជំរុញ និងផ្តល់ការលើកទឹកចិត្តដល់ស្ត្រីដែលកំពុងបំរើការងារក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានលើកទឹកចិត្ត និងជំរុញឱ្យមានស្ត្រីចូលរួមនូវគ្រប់សកម្មភាព។ ជាក់ស្តែងការកើនឡើងនៃការចុះបញ្ជីរបស់រោងចក្រ មានចំនួន រហូតដល់ទៅ ៣,៦៧៣ រោងចក្រ និងរោងចក្រកំពុងដំណើរការ មានចំនួន ២,៤២៥ រោងចក្រ ក្នុងនោះមានកម្លាំងពលកម្មស្ត្រីចំនួន ជាង ៨៥ ម៉ឺននាក់ ក្នុងចំណោមកម្លាំងពលកម្មសរុបជាង ១,១ លាននាក់។ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ដែលបាន ចុះបញ្ជីមានចំនួនជាង ៤៤ ពាន់មូលដ្ឋាន ក្នុងនោះសហគ្រិនជាស្ត្រីមានចំនួន ៨ ពាន់មូលដ្ឋាន បានប្រើប្រាស់កម្លាំងពលកម្មជាស្ត្រី ចំនួនជាង ១៤ ម៉ឺននាក់ ក្នុងចំណោមកម្លាំងពលកម្មសរុបចំនួនជាង ៤៧ ម៉ឺននាក់។ ដោយឡែកការនាំចេញ ក្នុងទំហំផលិតផលរបស់ កម្ពុជាដែលបាននាំចេញទៅក្រៅប្រទេស គឺមួយចំណែកធំកើតចេញពីថ្វីដៃស្រ្តី ដែលជាកម្មការនីកំពុងធ្វើការនៅតាមរោងចក្រ សហគ្រាស មូលដ្ឋានផលិតកម្ម នៅគ្រប់តំបន់ទូទាំងប្រទេស ដែលនេះជាគុណបំណាច់ធំធេងរបស់ស្រ្តី ក្នុងការរួមវិភាគទានដល់ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ចាប់យកវត្ថុតាងជាង ៣០ម៉ឺនគ្រឿង
-
ព័ត៌មាន7 days agoខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយទទួលបានពីប្រជានេសាទ
-
ព័ត៌មាន4 days agoរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អរគុណដល់អង្គការយូណេស្កូសម្រាប់កិច្ចសហប្រតិបត្តិការលើការងារវប្បធម៌ទាំងរូបី និងអរូបី
-
ព័ត៌មាន1 week agoឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ
-
ព័ត៌មាន7 days agoរដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
-
ព័ត៌មាន1 week agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ផ្ទះ១ខ្នងជូនយោធិន ក្នុងខេត្តបាត់ដំបង
-
ព័ត៌មាន4 days agoសាធារណរដ្ឋឆែក មានបំណងផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាមួយកម្ពុជា ដើម្បីរំលឹកខួបការទូតលើកទី៧០
-
ព័ត៌មាន2 days agoក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន អញ្ជើញសំណេះសំណាលជាមួយសមាជិក-សមាជិកាបក្ស និងប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានភូមិ ក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល័ង្ក