កីឡា
ភ្នំពេញក្រោន ឈរចាំវិសាខា និង Tiffy Army ក្នុងវគ្គ ១/២ ផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ-ថ្នាក់ជាតិ
ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឬពាន Hun Sen Cup លើកទី១៨ ឆ្នាំ២០២៤/២៥ (ថ្នាក់ជាតិ) បានរកឃើញបេក្ខភាពឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ១ក្រុមហើយ គឺក្រុមភ្នំពេញក្រោន ដែលត្រូវឈរចាំក្រុមឈ្នះ រវាងក្រុមវិសាខា និងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ(Tiffy Army)។
ភ្នំពេញក្រោន បានឡើងកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមុនគេ បន្ទាប់ពីសរុបលទ្ធផល ២ជើង បានយកឈ្នះក្រុមណាហ្គាវើលដ៏ ៤-១ ក្រោយបញ្ចប់ការប្រកយតជើងទី២ លើទឹកដីរបស់ខ្លួន កាលពីចុងសប្ដាហ៍កន្លងទៅ បានភ្លាត់ចាញ់ក្រុមលោក ឃឹម បូរី វិញ ១-០ ដែលធ្វើសម្រេចដោយកីឡាករ វ៉ាន់ តៃឡាម៉ី នៅនាទី៩០ ។ យ៉ាងណាបរាជ័យនេះ មិនអាចរារាំងដំណើរអតីតក្រុមជើងឯកឆ្នាំ២០០៨ និងឆ្នាំ២០០៩ ឡើងវគ្គបន្ដបានឡើយ ដោយសារជើងទី១ ភ្នំពេញក្រោន បានយកឈ្នះម្ចាស់ផ្ទះណាហ្គាវើលដ៏ រហូតដល់ ៤-០ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ។
ជាមួយលទ្ធផលនេះដែរ ភ្នំពេញក្រោន គឺត្រូវឈរចាំគូប្រកួតរបស់ខ្លួន នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ រវាងក្រុមវិសាខា និងក្រុមកងយោធពលខេមរភូមិន្ទ ដែលត្រូវប្រកួតកាត់សេចក្ដីជើងទី២ ក្នុងវគ្គ ៨ក្រុមចុងក្រោយ នាថ្ងៃទី២ ខែមេសាខាងមុខ បន្ទាប់ពីជើងទី១ ក្រុមទាំងពីរនេះ បានប្រកួតស្មើគ្នា ២-២ នៅកីឡដ្ឋានស្ដាតចាស់ ។ រីឯបេក្ខភាពដណ្ដើមកៅអីវគ្គ ១/២ ផ្ដាច់ព្រ័ត្រ ២គូផ្សេងទៀត ក៏នឹងត្រូវប្រកួតកាត់សេចក្ដីជើងទី២ នៅថ្ងៃជាមួយគ្នានោះដែរ រវាងព្រះខ័នរាជស្វាយរៀង ជាមួយគិរីវង់សុខសែនជ័យ និងបឹងកេត ជាមួយ ISI ដង្កោសែនជ័យ បន្ទាប់ពីជើងទី១ ព្រះខ័នរាជស្វាយរៀង និងបឹងកេត បានយកឈ្នះក្រៅដី ២-០ ដូចគ្នា ៕អត្ថបទ លី ឈុនឡា



-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ