កីឡា
ប្រធានសហព័ន្ធប្រដាល់សកល ចាត់ទុកកម្មវិធីអន្ដរក្លិប ជាចលករថ្មី ដើម្បីជំរុញការផ្សព្វផ្សាយ និងអភិវឌ្ឍន៍
ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយ ក្រោយកម្មវិធីប្រកួតកីឡាប្រដាល់អន្ដរក្លិប (Cambodia Inter Club) បានទទួលការគាំទ្រយ៉ាងផុសផុលពីសំណាក់ទស្សនិក ពិសេសជនបរទេស ដោយឯកឧត្តមបានចាត់ទុកនេះ គឺជាចលករថ្មីមួយទៀត ក្នុងការជំរុញការផ្សព្វផ្សាយ ក៏ដូចជាការអភិវឌ្ឍសម្រាប់កីឡាប្រដាល់សកលកម្ពុជា ។
ការគូសបញ្ជាក់នេះ បន្ទាប់ពីសហព័ន្ធបានសហការជាមួយស្ថាប័ន Cambodia Inter Club Championship រៀបចំកម្មវិធីអន្ដរក្លិប នៅរាជធានីភ្នំពេញ កាលពីចុងសប្ដាហ៍កន្លងទៅ នៅទីតាំង Factory សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយមានអ្នកគាំទ្រប្រុស-ស្រី ពិសេសជនបរទេសចូលរួមទស្សនា និងគាំទ្រយ៉ាងច្រើនកុះករ ជាមួយការប្រកួតគុនខ្មែរផង និងប្រដាល់សកលផងនេះ ។
ជាមួយការកម្មវិធីដែលមានទស្សនិកជនទស្សនាពេញទីតាំងប្រកួតនេះ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ បានចាត់ទុកនេះគឺជារឿងដ៏ល្អសម្រាប់សហព័ន្ធ ក្នុងការផ្សព្វផ្សាយប្រភេទកីឡាប្រដាល់សកលស្ម័គ្រចិត្ត និងអាជីព ក៏ដូចជាការប្រកួតគុនខ្មែរផងដែរ ដែលបានបំផុសនូវចលនាកីឡាជាតិជារួម ដោយឡែកសម្រាប់កីឡាប្រដាល់សកលក៏ដូច្នោះដែរ ដែលមានសន្ទុះអ្នកគាំទ្រច្រើន ពិសេសគឺជនបរទេសតែម្ដង ។
ប្រធានសហព័ន្ធដដែលបន្ថែមថា ទោះបីការរៀបចំកម្មវិធីអន្ដរក្លិបនេះ មិនទាន់ធំ តែការរៀបចំភាគច្រើនជាជនបរទេស ដែលមានបទពិសោធន៍ច្រើន និងជំនាញក្នុងការផ្សព្វផ្សាយ ។ ដូច្នេះនេះជាទុនមួយដែលសហព័ន្ធអាចសហការជាមួយដៃគូ ដើម្បីរៀបចំកម្មវិធីឲ្យកាន់តែមានលក្ខណៈអាជីពនាថ្ងៃអនាគត ដើម្បីផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនីកម្ពុជា បានចូលរួមដុសខាតសមត្ថភាព ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ។
គួរដឹងថា កម្មវិធីអន្តរក្លិបបានប្រព្រឹត្តទៅជារឿយៗ ដោយមានការចូលរួមពីកីឡាករក្នុងស្រុក និងបរទេស ទាំងអ្នកស្ម័គ្រចិត្ត និងលក្ខណៈអាជីពបានចូលរួមការប្រកួតបញ្ចេញសមត្ថភាព ក៏ដូចជាត្រៀមសម្រាប់កីឡាករអាជីពបានចូលរួមប្រកួតអន្តរជាតិតំណាងប្រទេសនាពេលខាងមុខ ជាក់ស្ដែងក្នុងកម្មវិធីនេះ ក៏មានការប្រកួតមិត្តភាពកម្រិតអាជីព រវាងកីឡាករជម្រើសជាតិកម្ពុជា Anvar Nasredinov ដោយបានយកឈ្នះកីឡាករនីហ្សេរីយ៉ា ដោយពិន្ទុផងដែរ៕ អត្ថបទ លី ឈុនឡា






-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ