កីឡា
គ្រូកម្ពុជាថា ចង់ឈ្នះវៀតណាម ជារឿងពិបាក តែលោក Kim Sang Sik បានប្រុងប្រយ័ត្នខ្ពស់
ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតមិត្តភាពអន្ដរជាតិផ្លូវការ ជាមួយក្រុមជម្រើសជាតិវៀតណាម នាវេលាម៉ោង ៧៖៣០នាទីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នេះ នៅកីឡដ្ឋាន Gò Đậu នាខេត្ត Binh Duong ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតគ្រូបង្វឹកក្រុមទាំងពីរ បានបង្ហាញការគោរពគ្នាទៅវិញទៅមក និងមានការប្រុងប្រយ័ត្នរៀងខ្លួន ក្នុងការប្រកួតមិត្តភាពនេះ ។
លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានសម្ដែងក្ដីរីករាយក្នុងការប្រកួតទល់នឹងក្រុមខ្លាំងប្រចាំតំបន់ ហើយការប្រកួតជាមួយក្រុមជម្រើសជាតិវៀតណាមនេះ ក្រុមខ្លួនពិតជាចង់ឈ្នះ តែលោកទទួលស្គាល់ថា វាពិតជាមិនងាយស្រួលណោះទេ ដ្បិតវៀតណាម គឺជាក្រុមជើងឯកពានរង្វាន់ប្រចាំតំបន់អាស៊ាន ហើយក៏ជាក្រុមដែលល្អបំផុតមួយក្នុងតំបន់ ស្របពេលកម្ពុជាត្រៀមខ្លួនមិនទាន់បានល្អឡើយ ។ យ៉ាងណាលោកនឹងព្យាយាមបង្ហាញភាពខ្លាំងរបស់ក្រុមគោព្រៃដល់អ្នកគាំទ្ររបស់ខ្លួនក្នុងការប្រកួតយប់នេះ ។
គ្រូបង្វឹកជនជាតិជប៉ុនដដែលបន្ថែមទៀតថា លោកបានសិក្សាក្រុមម្ចាស់ផ្ទះវៀតណាម តាមរយៈការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ កាលពីឆ្នាំ២០២៤ ពិសេសជំនួបវគ្គផ្ដាច់ព្រ័ត្រជាមួយថៃ ដែលវៀតណាមពិតជាស័ក្ដិសមគ្រងជើងឯក ដោយសារការរៀបចំក្រុមបានយ៉ាងល្អរបស់គ្រូបង្វឹកលោក Kim Sang-Sik ។ ទាក់ទងនឹងការអវត្តមានរបស់ខ្សែប្រយុទ្ធ Nguyen Xuan Son លោកក៏សោកស្ដាយដែរ ព្រោះលោកចង់ឲ្យកូនក្រុមលេងទល់នឹងកីឡាករឆ្នើមៗរបស់វៀតណាម ។ បែបននេះក្ដី វៀតណាម នៅមានកីឡាករមានគុណភាពខ្ពស់ជាច្រើនទៀត សម្រាប់ការប្រកួតមិត្តភាពនេះ ។
សម្រាប់លោក Kim Sang-Sik វិញ ក៏បានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើន និងការផ្លាស់ប្ដូររបស់ក្រុមជម្រើសជាតិកម្ពុជា ដោយលោកបានក្រើនរំឮកកូនក្រុម ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្រុមគោព្រៃ ដែលមានកីឡាករចូលសញ្ជាតិរហូតដល់ ៦រូប ពិសេសខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់ Abdel Kader Coulibaly ។ យ៉ាងណាមិញលោកក៏បានត្រៀមនូវវិធីសាស្ដ្រដើម្បីដោះស្រាយបញ្ហានេះដែរ ។
គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងដដែលបន្ថែមទៀតថា ចំណាត់ថ្នាក់ FIFA របស់ក្រុមជម្រើសជាតិកម្ពុជា មិនខ្ពស់នោះទេ ប៉ុន្ដែក្នុងចរន្ដនៃកីឡាករចូលសញ្ជាតិមានការផ្លាស់ប្ដូររៀងរាល់ថ្ងៃ ហើយគ្រប់ក្រុមកាន់តែខ្លាំងឡើងតាមពេលវេលា ជាក់ស្ដែងក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ កន្លងទៅ គឺកម្ពុជាមិនងាយចាញ់ឡើយ ។ ដូច្នេះលោកនឹងព្យាយាមរៀបចំក្រុមឲ្យបានល្អ ដើម្បីទទួលបានជ័យជម្នះក្នុងការប្រកួតដំបូង ក្នុងឆ្នាំ២០២៥ បន្ទាប់ពីការគ្រងជើងឯក ASEAN Cup 2024 ជាមួយក្រុមគោព្រៃកម្ពុជានេះ ។
គួរដឹងថា ជំនួបមិត្តភាពអន្ដរជាតិ រវាងកម្ពុជា ជាមួយក្រុមម្ចាស់ផ្ទះវៀតណាម នារាត្រីថ្ងៃពុធនេះ នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ។ ក្រោយបញ្ចប់ការប្រកួតនេះ កម្ពុជានឹងត្រូវត្រឡប់មកមាតុភូមិវិញ ដើម្បីបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិអារូបា មកពីទ្វីបអាមេរិកខាងត្បូងវិញម្ដង នាថ្ងៃទី២៥ ខែមីនាខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ៕ អត្ថបទ លី ឈុនឡា


-
ព័ត៌មាន7 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS1 week agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន1 week agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoអភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
-
ព័ត៌មាន1 week agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន1 week agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
ព័ត៌មាន1 week agoសម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ
-
កីឡា1 week agoក្រោយធ្លាក់ទៅលីគទីបីអង់គ្លេសអ្នកគាំទ្រ Leicester City ធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបជនជាតិថៃ