កីឡា
Hun Sen Cup៖ វិសាខា ឡើងជួបភ្នំពេញក្រោន ក្រោយទម្លាក់ក្រុមកងយោធពលខេមរភូមិន្ទ ក្នុងវគ្គ ១/៤
ក្រុមបាល់ទាត់ វិសាខា បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយត្រូវជួបក្រុមភ្នំពេញក្រោន បន្ទាប់ពីយកឈ្នះសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ៤-០ ក្នុងជំនួបជើងទី២ វគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន(Hun Sen Cup) លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥។
ជំនួបក្រោមដំណក់ភ្លៀងនៅកីឡដ្ឋានព្រីនស៍ស្ទើរពេញម៉ោង កាលពីល្ងាចថ្ងៃទី២ ខែមេសានេះ ក្រុមទាំងពីរ បានវាយសម្រុកគ្នាខ្លាំង នៅវគ្គទី១ តែគ្មានក្រុមណាអាចរកគ្រាប់បាល់បានឡើយ ។ ឈានចូលវគ្គទី២ ស៊ិន កក្កដា ក៏បានស៊ុតគ្រាប់នាំមុខឲ្យក្រុមម្ចាស់ផ្ទះវិសាខា ១គ្រាប់ នៅនាទី៦៧ ។ បន្ទាប់ពីទម្លាយភាពជាប់គាំង វិសាខា ក៏ចាប់ផ្ដើមមានឱកាសជាបន្ដបន្ទាប់ រហូតរកបាន ៣គ្រាប់ទៀត ដើម្បីបញ្ចប់ឱកាសក្រុមលោក ភា សុភ័ក្ដ្រា តែម្ដង ។
ជ័យជម្នះនេះ នាំឲ្យអតីតក្រុមជើងឯក ៣សម័យ វិសាខា ឡើងទៅជួបក្រុមជើងឯករងឆ្នាំចាស់ ភ្នំពេញក្រោន នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីភ្នំពេញក្រោន បានយកឈ្នះក្រុមណាហ្គាវើលដ៏ ក្នុងវគ្គ ៨ក្រុមចុងក្រោយ កាលពីពេលថ្មីៗកន្លងទៅ។ សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិនេះដែរ នឹងធ្វើឡើង ២ជើង ខណៈជើងទី១ បើគ្មានការប្រែប្រួលទេ នឹងធ្វើការប្រកួតនាថ្ងៃទី២៣ ខែមេសាខាងមុខ ៕អត្ថបទ លី ឈុនឡា




-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ