ព័ត៌មាន
យុទ្ធសាស្រ្តជាតិស្ដីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៣ ២០២៤-២០២៨ ប្រកាសដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
យុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨ ប្រកាសដាក់ឱ្យប្រើប្រាស់ នៅព្រឹកថ្ងៃទី១០ខែមេសានេះ ក្រោមវត្តមានឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ ពិធីនេះរៀបចំធ្វើឡើងនៅអគារមិត្តភាព នៃទីស្ដីការគណៈរដ្ឋមន្រ្តី នៅរាជធានីភ្នំពេញ។
នៅក្នុងអង្គពិធី ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោម របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តយក “មនុស្ស” ជា អាទិភាពចម្បង ក្នុងនោះបញ្ចកោណទី១ ផ្តោតសំខាន់ទៅលើ “ការអភិវឌ្ឍមូលធនមនុស្ស” ដែលគិតគូរទៅលើការ លើកកម្ពស់សុខភាពប្រជាជន និងការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ផ្តល់នូវ សន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ប្រជាជនគ្រប់រូប។ ចំណែកបញ្ចកោណទី៤ ស្តីពី “ការអភិវឌ្ឍប្រកបដោយ ភាពធន់ ចីរភាព និងបរិយាបន្ន” បានផ្តោតសំខាន់លើការលើកកម្ពស់សមភាពយេនឌ័រ ការធានាបាននូវចីរភាព បរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍកសិកម្ម និងជនបទ សំដៅពង្រឹងបន្ថែមតួនាទី និងការអភិវឌ្ឍ វិស័យកសិកម្មឱ្យកាន់តែមានភាពទំនើប សម្បូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានា បាននូវសន្តិសុខស្បៀង សុវត្ថិភាពម្ហូបអាហារ ជំរុញការប្រកួតប្រជែង និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានថ្លែងបន្តថា ដោយផ្អែកលើវឌ្ឍនភាពជាតិដ៏រឹងមាំ កម្ពុជាមានការប្តេជ្ញាចិត្តធ្វើបរិវត្តកម្មប្រព័ន្ធស្បៀង ប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម ព្រមទាំងទឹកស្អាត និងអនាម័យ ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបទទួលបានអាហារដែលមាន សារជាតិចិញ្ចឹមគ្រប់គ្រាន់ប្រកបដោយសុវត្ថិភាព មានតម្លៃសមរម្យ និងប្រកបដោយនិរន្តរភាព ។
គួរបញ្ជាក់ដែរថា យុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨ រៀបចំដោយក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សហការជាមួយក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដែលបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់របបអាហារសុខភាព តាមរយៈការផ្លាស់ប្តូរឥរិយាបថ បុគ្គលនិងសង្គម និងរៀបចំបទប្បញ្ញត្តិ បរិស្ថានស្បៀង ដោយផ្តោតលើគុណភាព សុវត្ថិភាព ម្ហូបអាហារ និង លើកកម្ពស់លទ្ធភាពទទួលបានសេវាអាហារូបត្ថម្ភផ្សេងៗ ដើម្បីដោះស្រាយបន្ទុកធំៗទាំងបីទម្រង់នៃបញ្ហា អាហារូបត្ថម្ភ រួមមាន៖ កង្វះអាហារូបត្ថម្ភ កង្វះមីក្រូសារជាតិ និងលើសអាហារូបត្ថម្ភ៕ អត្ថបទ៖ទូច សោភ័ណ




-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន7 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន5 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ