ព័ត៌មាន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល
ទីក្រុងសេអ៊ូល ថ្ងៃទី១១ មេសា ២០២៥ – ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រព័ន្ធគោលនយោបាយបានទទួលជោគជ័យនៅកម្ពុជា គឺនយោបាយឈ្នះ-ឈ្នះ និងយុទ្ធសាស្ត្រស្ថាបនាប្រទេសឡើងវិញក្រោយសង្គ្រាម។ សម្តេចប្រធានរដ្ឋសភា បានរៀបរាប់ពីសសរស្តម្ភសំខាន់ទាំង១០ នៃទ្រឹស្តីរបស់សម្តេចតេជោ ដែលអាចផ្តល់ជាបទពិសោធន៍ និងជាប្រភពនៃគំនិតសម្រាប់បណ្ដាប្រទេសនានាទូទាំងពិភពលោក ក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
១. ការបង្កើតទំនុកចិត្តដើម្បីជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃសន្តិភាព។ នៅត្រង់ចំនុចនេះសម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា ទំនុកចិត្តជាធាតុចូលដ៏ចាំបាច់ក្នុងការកសាង និងរក្សាទំនាក់ទំនងសន្តិភាពរវាងបណ្តាប្រទេសនានា និងសហគមន៍។
២. ការបញ្ចប់សង្គ្រាមតាមរយៈកិច្ចពិភាក្សា។ កិច្ចពិភាក្សាត្រូវបានជ្រើសយកជាវិធីសាស្ត្រអាទិភាពក្នុងការដោះស្រាយជម្លោះ និងបញ្ចប់សង្គ្រាម។
៣. ការលើកកម្ពស់ការសហការគ្នារវាងនយោបាយនិងយោធា។ សម្តេចរដ្ឋសភាធិបតីបានគូសបញ្ជាក់ថា ការសហការអង្គភាពនយោបាយ និងយោធាជាធាតុដ៏សំខាន់ក្នុងការរក្សានិរន្តរភាពនៃសន្តិភាព និងស្ថិរភាព។
៤. ការលើកកម្ពស់ការរួមបញ្ចូលកិច្ចការសង្គមនិងសេដ្ឋកិច្ច។ ការរួមបញ្ចូលកិច្ចការសង្គមនិងសេដ្ឋកិច្ចជាអាទិភាពដើម្បីនាំមកនូវភាពសុខដុមរមនា និងការរីកចម្រើនរបស់ជាតិ។
៥. ការផ្សារភ្ជាប់សន្តិភាព និងការអភិវឌ្ឍ។ នៅត្រង់ចំនុចនេះ សម្តេចប្រធានរដ្ឋសភា គូសបញ្ជាក់ថា គំនិតផ្តួចផ្តើមដែលផ្សារភ្ជាប់សន្តិភាពជាមួយនឹងការអភិវឌ្ឍអាចធានានិងជួយពង្រឹងគ្នាទៅវិញទៅមកដើម្បីវឌ្ឍនភាព។
៦. ការធានាឱ្យបានចំពោះភាពសុខដុមរមនាក្នុងសង្គមសម្រាប់ជាគ្រឹះនៃសន្តិភាព។ ការបង្រួបបង្រួមក្នុងសង្គមគឺជាមូលដ្ឋានគ្រឹះក្នុងការរក្សានិរន្តរភាពនៃសន្តិភាពក្នុងសង្គម។
៧. ការផ្សារភ្ជាប់សន្តិភាពនិងការផ្តល់នូវយុតិ្តធម៌ក្នុងរយៈពេលអន្តរកាល។ ការអនុវត្តយន្តការយុត្តិធម៌ក្នុងរយៈពេលអន្តរកាលជួយឱ្យសង្គមផ្សះផ្សានិងជាសះស្បើយបន្ទាប់ពីមានជម្លោះ។
៨. ការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិដែលនាំទៅរកសន្តិភា។ សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍បន្ថែមថា ការចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិជាអាទិភាពចម្បងក្នុងការលើកកម្ពស់សន្តិភាពពិភពលោក។
៩. ការលើកកម្ពស់ពហុភាគីនិយមដើម្បីសន្តិភាព៖ ការកសាងកិច្ចសហប្រតិបត្តិពហុភាគីអាចជួយជម្រុញដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតសន្តិភាពទូទាំងពិភពលោក។
១០. ការគោរពច្បាប់អន្តរជាតិដើម្បីជាមូលដ្ឋានគ្រឹះនៃសន្តិភាព។ ការអនុវត្តអនុលោមតាមច្បាប់អន្តរជាតិមានសារៈសំខាន់ណាស់ក្នុងការរក្សាសន្តិភាព និងសណ្តាប់ធ្នាប់សកល។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានរំលឹកថា សសរស្តម្ភនៃទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែបានបង្ហាញពីដំណើររបស់កម្ពុជាទៅរកសន្តិភាពប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងអាចជាមាគ៌ាដ៏សំខាន់សម្រាប់បណ្តាប្រទេសផ្សេងទៀត ក្នុងការស្វែងរកដំណោះស្រាយសម្រាប់ជម្លោះ និងការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ៕




-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន2 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»
-
ព័ត៌មាន6 days agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា