កីឡា
អ្នកចាំទី Barcelona, Ter Stegen ជាពីរបួសរយៈពេលវែងតែ Lewandowski ត្រូវអវត្តមានមួយរយៈ
អ្នកចាត់ការ FC Barcelona លោក Hansi Flick បានប្រកាសកាលពីថ្ងៃចន្ទថា អ្នកចាំទីអាល្លឺម៉ង់ Marc-Andre ter Stegen ត្រៀមខ្លួនរួចរាល់សម្រាប់ការត្រលប់មកវិញ ក្រោយរយៈពេលវែងដោយសាររបួស។
បន្ទាប់ពីរយៈពេលជិត ៧ ខែដោយសាររបួសជង្គង់ខាងស្តាំ លោក Flick បានឱ្យដឹងថា អ្នកចាំទីអាល្លឺម៉ង់រូបនេះ បានត្រលប់មកធ្វើការហ្វឹកហាត់ធម្មតា និងត្រៀមខ្លួនបង្ហាញមុខនៅលើទីលានឆាប់ៗនេះ។

នេះជាដំណឹងល្អសម្រាប់ Barcelona នៅផ្នែកការពារ តែក៏ព្រមគ្នានឹងដំណឹងអាក្រក់នៅតំបន់ប្រយុទ្ធ ដោយខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski ត្រូវអវត្តមានប្រមាណបីសប្តាហ៍ដោយសាររបួស។
អំឡុងសន្និសីតសារព័ត៌មានត្រៀមការប្រកួតទល់នឹង Mallorca យប់ថ្ងៃអង្គារនេះ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះ បានបង្ហាញក្តីបារម្ភចំពោះអវត្តមានរបស់ Lewandowski ស្របពេល Barcelona កំពុងស្ថិតក្នុងដំណាក់កាលសំខាន់ នៃរដូវកាលដែលកំពុងប្រជែងពាន La Liga និងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ទល់នឹង Inter Milan។

អតីតខ្សែប្រយុទ្ធ Bayern Munich និង Dortmund រូបនេះ រកបាន ២៥ គ្រាប់ហើយរដូវកាលនេះនៅ La Liga នាំមុខគេដាច់បីគ្រាប់ពីខ្សែប្រយុទ្ធ Real Madrid, Kylian Mbappe។
Barcelona កំពុងឈរកំពូលតារាងនៅ La Liga បច្ចុប្បន្នមាន ៧៣ ពិន្ទុ នឹងត្រូវជួបជាមួយក្រុមលេខ ៧ Mallorca យប់នេះក្នុងទឹកដីខ្លួនឯង៕ អត្ថបទ៖នាង សុភាវុធ

-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ