ព័ត៌មាន
សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់កម្ពុជាចំនួនពីរទទួលពានរង្វាន់ GEMSET Award ពីប្រទេសសិង្ហបុរី
វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានទទួលពានរង្វាន់គំរូឧត្តមភាពសកលសម្រាប់ការអប់រំ និងបណ្ដុះបណ្ដាលជំនាញ នៃប្រទេសសិង្ហបុរី (GEMSET Award) ដែលឆ្លុះបញ្ចាំងពីការរៀបចំស្តង់ដាកម្មវិធីសិក្សា និងការអភិវឌ្ឍម៉ូឌុលសិក្សាបានយ៉ាងត្រឹមត្រូវ និងល្អប្រសើរ។

នៅក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការគិតឡើងវិញលើឧត្ដមភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) សម្រាប់បរិវត្តកម្ម និងផលជះប្រកបដោយនិរន្តរភាព» និងពិធីប្រគល់ពានរង្វាន់គំរូឧត្តមភាពសកលសម្រាប់ការអប់រំនិងបណ្ដុះបណ្ដាលជំនាញ នៃប្រទេសសិង្ហបុរី កាលពីរសៀលថ្ងៃទី២៤ មេសា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការរៀបចំស្តង់ដាកម្មវិធីសិក្សា និងការអភិវឌ្ឍម៉ូឌុលសិក្សាឱ្យស្របទៅតាមតម្រូវការទីផ្សារការងារក្នុងការពង្រឹងចំណេះដឹង, វិន័យ, សីលធម៌, និងឥរិយាបថរបស់សិក្ខាកាម សិស្ស និស្សិត គឺជាមូលដ្ឋានគ្រឹះដ៏ចម្បងក្នុងការបង្កើតនិងអភិវឌ្ឍធនធានមនុស្ស ខណៈដែលកម្ពុជាកំពុងត្រូវការកម្លាំងពលកម្មដែលមានជំនាញច្បាស់លាស់ និងអ្នកបច្ចេកទេសយ៉ាងច្រើនគ្រប់វិស័យ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការអបអរសាទរដល់វិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា NPIC ដែលទទួលបានពានមាស និងវិទ្យាស្ថាន NTTI ទទួលបានពានប្រាក់ ដែលជាពានរង្វាន់គំរូឧត្តមភាពសកលសម្រាប់ការអប់រំ និងបណ្ដុះបណ្ដាលជំនាញ ពី ITE Education Services (ITEES) នៃប្រទេសសិង្ហបុរី ដោយពានរង្វាន់នេះ គឺជាការឆ្លុះបញ្ចាំងការរីកចម្រើននៃវិស័យ TVET នៅកម្ពុជា។ ទន្ទឹមនេះ ក៏ជាការសបញ្ជាក់យ៉ាងច្បាស់ផងដែរអំពីដំណើរវិវត្តវិជ្ជមាន នៃការឆ្លើយតបនឹងចំណុចអាទិភាព “មនុស្ស” ដែលបានឆ្លុះបញ្ចាំងជាចម្បងក្នុងបញ្ចកោណទី១ “ការអភិវឌ្ឍមូលធនមនុស្ស” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ITEES ដែលកន្លងមកបានសហការរៀបចំវគ្គបណ្តុះបណ្តាលក្នុងស្រុក ដែលរួមមានវគ្គគ្រប់គ្រងនិងភាពជាអ្នកដឹកនាំ, វគ្គគរុកោសល្យ។ ទន្ទឹមនេះ ក៏មានវគ្គបណ្តុះបណ្តាលនៅសិង្ហបុរី រួមមាន វគ្គជំនាញព័ត៌មានវិទ្យា, អេឡិចត្រូនិក, និងបច្ចេកវិទ្យារថយន្ត និងសិក្ខាសាលាចែករំលែកបទពិសោធជាច្រើន។ ជាពិសេស តាមរយៈសិក្ខាសាលាដែលរៀបចំនៅកម្ពុជានាពេលនេះ នឹងជួយពង្រឹង និងកំណត់នូវតម្រូវការឧត្តមភាពសម្រាប់ TVET ក្នុងដំណើរឆ្ពោះទៅរកការកែលម្អជាបន្តបន្ទាប់តាមរយៈការវាស់វែង និងវាយតម្លៃជារួមទៅលើប្រព័ន្ធអេកូរបស់ TVET ដើម្បីរកឱ្យឃើញនូវផលប៉ះពាល់ និងលទ្ធផលប្រកបដោយនិរន្តរភាព និងការចែករំលែកពីបទពិសោធរបស់សិង្ហបុរីសម្រាប់ឧត្តមភាពលើការធ្វើបរិវត្តកម្ម និងផលជះប្រកបដោយនិរន្តរភាពឆ្ពោះទៅរកការអនុវត្តកម្រិតពិភពលោក៕ អត្ថបទ៖ ឈិត បូរ៉ាវី




-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា