កីឡា
LeBron James មិនប្រាកដពីអនាគតក្រោយ LA Lakers ចាញ់ត្រឹមជុំទីមួយវគ្គ Play-Off
កីឡាករបាល់បោះកំពូលអាមេរិក LeBron James នៅមិនទាន់ប្រាកដពីអនាគតរបស់ខ្លួននៅឡើយ បន្ទាប់ពី Los Angeles Lakers ធ្លាក់ត្រឹមជុំទីមួយវគ្គ Play-Off ក្របខណ្ឌបាល់បោះអាមេរិក NBA ក្រោយចាញ់ Minnesota Timberwolves ៤-១ ក្នុង Series។
LA Lakers ចាប់ផ្តើមរដូវកាលដោយសង្ឃឹមចង់ឈ្នះជើងឯក NBA តាមទាន់កំណត់ត្រារបស់ Boston Celtics ១៨ លើកដូចគ្នា តែបានត្រឹមចាញ់នៅវគ្គ Play-Off ជុំទីមួយពីររដូវកាលជាប់គ្នា។
កីឡាករឆ្នើមរបស់ Minnesota, Rudy Gobert គឺជាតួអង្គសំខាន់ក្នុងជ័យជំនះនៅហ្គេមទីប្រាំនៃ Series ដោយបោះបាន ២៧ ពិន្ទុ ២៤ បាល់រីបោន នៅកីឡដ្ឋាន Crypto.com Arena របស់ Minnesota។
LeBron James បានបង្ហាញអារម្មណ៍សោកស្តាយរបស់ខ្លួនក្រោយចប់ការប្រកួត និងតប់ប្រម៉ល់នៅពេលអ្នកសារព័ត៌មានសួរពីអនាគតរបស់ខ្លួន។
Luka Doncic បោះបាន ២៨ ពិន្ទុ Rui Hachimura ២៣ ពិន្ទុ និង LeBron James ២២ ពិន្ទុ តែនៅតែមិនអាចជួយ Lakers គេចផុតពីបរាជ័យហ្គេមទីប្រាំនេះបាន។
ជ័យជំនះរបស់ Minnesota ធ្វើឱ្យពួកគេបន្តដំណើរទៅជុំទីពីរជួបជាមួយអ្នកឈ្នះរវាង Golden State Warriors រឺក៏ Houston Rockets នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រភាគខាងលិច៕
អត្ថបទ៖នាង សុភាវុធ
-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ