កីឡា
ក្រុមបាល់ទះវិសាខា របូតពាន WSVI នៅកោះតៃវ៉ាន់ ខណៈជើងឯកបានទៅក្រុមថៃ
ក្រុមបាល់ទះវិសាខា របស់កម្ពុជា មិនអាចការពារជើងឯកពានរង្វាន់អន្ដរជាតិ Win+Streak Volleyball Invitation (WSVI) Tournament 2025 នៅកោះតៃវ៉ាន់បានឡើយ ដោយទទួលបានត្រឹមលេខ៤ ស្របពេលក្រុមចំណូលថ្មី Nakhon Ratchasima មកពីប្រទេសថៃ បានគ្រងជើងឯក ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះ Chinese Taipei Men’s Volleyball Team for FISU ៣-០ សិត ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីចុងសប្ដាហ៍កន្លងទៅ។
ក្នុងនាមក្រុមជើងឯកឆ្នាំចាស់ សម្រាប់ការប្រកួតក្នុងពូល ប្រកួតដំបូង ក្រុមបាល់ទះតំណាងកម្ពុជានេះ បានយកឈ្នះក្រុម MBSA Pelican របស់ម៉ាឡេស៊ី ដោយលទ្ធផល ៣-០ មុនចាញ់ក្រុម Chinese Taipei Men’s Volleyball Team for FISU ៣-១ សិត និងចុងក្រោយ បានយកឈ្នះក្រុមជើងឯកលីគកំពូលកូរ៉េខាងត្បូង Hyundai Capital Skywalkers ៣-១ ដើម្បីឡើងទៅវគ្គ ៤ក្រុមចុងក្រោយ។
ប៉ុន្ដែនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ពួកគេធ្វើមិនបានល្អឡើយ ដោយចាញ់ក្រុម Nakhon Ratchasima របស់ថៃ ៣-០ ខកខានឱកាសឡើងទៅការពារជើងឯក គ្រាដែលនៅវគ្គដណ្ដើមចំណាត់ថ្នាក់លេខ៣ ឬមេដាយសំរឹទ្ធ ពួកគេបានបន្ដចាញ់ក្រុមខ្លាំងកូរ៉េខាងត្បូង Korea Armed Force ៣-០ ទៀត ដែលនាំឲ្យពួកគេទទួលបានត្រឹមចំណាត់ថ្នាក់លេខ៤ ប៉ុណ្ណោះ ក្នុងបេសកកម្មការពារជើងឯកពានរង្វាន់ Win+Streak Volleyball Invitation (WSVI) Tournament 2025 នេះ គ្រាដែលក្រុមម្ចាស់ផ្ទះ Win+Streak ដែលមានកីឡាករជម្រើសជាតិកម្ពុជា វឿន វាសនា កំពុងប្រកបអាជីពវិញ គឺបានធ្លាក់តាំងពីវគ្គជម្រុះក្នុងពូលមកម្ល៉េះ៕
អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ ៕

-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ