កីឡា
ព្រឹទ្ធាចារ្យ ប៉ែន ផាត មានមោទនភាពខ្លាំង និងរំពឹងព្រះខ័នរាជ គ្រងជើងឯក AFC Challenge League 2024/25
ព្រឹទ្ធាចារ្យបាល់ទាត់កម្ពុជា ប៉ែន ផាត បានសម្ដែងនូវមោទនភាពជាខ្លាំង ដែលក្លិបព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2024/25 ដោយត្រូវជួបក្លិប FK Arkadag មកពីប្រទេសតួកម៉េនីស្ថាន នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។
អតីតកីឡាករជម្រើសជាតិកម្ពុជា កំឡុងទសវត្សរ៍ ៦០ និង ៧០ ដដែលបន្ដថា នេះគឺជាលើកដំបូង ដែលក្លិបបាល់ទាត់របស់កម្ពុជា បានជួបក្លិបបរទេស ក្នុងវគ្គផ្ដាច់ព្រ័ត្រពានកម្រិតទ្វីបអាស៊ី លើទឹកដីកម្ពុជា ។ នេះគឺជាមោទនភាពមួយ ហើយលោកសង្ឃឹមថា ព្រះខ័នរាជស្វាយរៀង នឹងទទួលបានជ័យជម្នះនៅថ្ងៃទី១០ ខែឧសភា ដ្បិតកីឡាករមានឆន្ទៈខ្ពស់ក្នុងការលេង និងជួយក្លិប ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ។
គួរដឹងថា ជំនួបវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ីនៅកម្ពុជា រវាងក្លិបព្រះខ័នរាជស្វាយរៀង និងក្លិប FK Arkadag នឹងចាប់ផ្ដើមនាម៉ោង ៧យប់ ត្រូវនឹងថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥ ស្របពេលសំបុត្រចូលទស្សនាការប្រកួត ត្រូវបានលក់ដាច់យ៉ាងគំហុក បន្ទាប់ពីបើកលក់នៅថ្ងៃទី១ ខែឧសភា ដោយសំបុត្រមួយចំនួនធំ ត្រូវបានលក់អស់ត្រឹមរយៈពេលខ្លី ។ ការប្រកួតនេះ នឹងមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ៕
អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ ៕
-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ