ព័ត៌មាន
ឯកឧត្តមសាស្ត្រាចារ្យ ហ៊ុន ចំរើន អញ្ជើញបើក ទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងវិទ្យាសាស្ត្រថែទាំ លើកទី២៧
ភ្នំពេញ : ឯកឧត្តមសាស្ត្រាចារ្យ ហ៊ុន ចំរើន អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានអញ្ជើញជាអធិបតីបើក “ទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងវិទ្យាសាស្ត្រថែទាំ លើកទី២៧ ក្រោមប្រធានបទ«ដំណើរឆ្ពោះទៅរកឧត្តមភាព នៃការព្យាបាល និងការថែទាំក្នុងបរិបទឌីជីថល” ដែលរៀបចំឡើងដោយគណៈកម្មការទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងវិទ្យាសាស្ត្រថែទាំរបស់ មន្ទីរពេទ្យកាល់ម៉ែត ប្រចាំឆ្នាំ២០២៥, នាព្រឹកថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៥នេះ។
ឯកឧត្តមសាស្រ្តាចារ្យ ហ៊ុន ចំរើន បានថ្លែងថា ទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងវិទ្យាសាស្ត្រថែទាំលើកទី២៧ គឺជា ការអនុវត្តដោយគោរព ប្រតិបត្តិតាមនិយាមស្តង់ដាវិទ្យាសាស្ត្រ វេជ្ជសាស្ត្រ ក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីអភិវឌ្ឍន៍សេវាសុខាភិបាលឲ្យទាន់សម័យទំនើបដោយប្រើបច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើឲ្យការព្យាបាល និងការថែទាំមានគុណភាពខ្ពស់ទាន់ ពេលវេលា និងមានឯកជនភាព។ ទន្ទឹមនឹងនេះសកម្មភាពបណ្តុះបណ្តាលរបស់គិលានុបដ្ឋាក គិលានុបដ្ឋាកយិកា និងឆ្មប ក៏ត្រូវបានលើកឡើង ជាប្រធានបទសំខាន់ៗ ក្នុងការធ្វើបទបង្ហាញ ការពិភាក្សាផ្តោតទៅលើការបណ្តុះបណ្តាលទាំងផ្នែកទ្រឹស្តី និងការអនុវត្តជាមួយនឹងក្រមសីលធម៌វិជ្ជាជីវៈ ហើយក៏បានផ្តល់លទ្ធភាពដល់បណ្តាលសហភាតរៈសុខាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការចូលរួមមកពីបណ្តាលខេត្តនានា ដើម្បីមកធ្វើវិក្រឹត្យការ ពង្រឹងសមត្ថភាពបន្ថែមជាពិសេសការយល់ដឹង និងការស្គាល់អំពីការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលបច្ចេកវិទ្យាសម័យទំនើប។
ឯកឧត្តមសាស្រ្តាចារ្យ បានបន្ថែមទៀតថា ប្រធានបទ “ដំណើរឆ្ពោះទៅរកឧត្តមភាពនៃការព្យាបាល និងការថែទាំក្នុងបរិបទឌីជីថល” សម្រាប់ឆ្នាំ២០២៥នេះ ពិតជាបានឆ្លើយតបនឹងបរិបទជាក់ស្តែងក្នុងវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា ក៏ដូចជាពិភពលោកនាសតវត្សទី២១នេះ។ ជាមួយនឹងការបន្តធ្វើនវានុវត្តន៍លើបច្ចេកទេសវេជ្ជសាស្ត្រឥតឈប់ ឈរមន្ទីរពេទ្យកាល់ម៉ែត ក៏ដូចជាមន្ទីរពេទ្យថ្នាក់ជាតិនានា បានជ្រើសរើសឈានទៅមុខជាមួយនឹងការអភិវឌ្ឍដ៏សំខាន់ក្នុងការបម្លែងខ្លួនទៅជាមន្ទីរពេទ្យឌីជីថល។ ក្នុងរយៈពេលចុងក្រោយនេះ មន្ទីរពេទ្យកាល់ម៉ែត បានបង្កើតកម្មវិធីស្វ័យប្រវត្តិជាច្រើន ដើម្បីសម្រួលដល់ការងារប្រចាំថ្ងៃរួមមាន៖ ប្រព័ន្ធ CMS ឬហៅថា Calmette Management System), PACS System (Picture Archiving and Communication System), OT Reservation (Operation Theatre Reservation) និងបច្ចេកវិទ្យា ជាច្រើនទៀតដូចជា AI និង Telemedicine សុទ្ធតែជាឧបករណ៍សំខាន់ៗក្នុងការលើកកម្ពស់ភាពវៃឆ្លាត សុវត្ថិភាព ភាពជឿជាក់ និងប្រសិទ្ធភាពខ្ពស់ ដល់សេវាសុខាភិបាល ក្នុងន័យនេះការបង្កើតបច្ចេកទេសវះកាត់ថ្មីតែមួយមុខគត់ គឺពុំទាន់គ្រប់គ្រាន់នោះទេ ប៉ុន្តែវាទាមទារឱ្យមានការកំណត់នូវរបបគ្រប់គ្រងថ្មី សម្រាប់ការថែទាំព្យាបាលជាច្រើនផ្នែកដើម្បីចូលរួមអភិវឌ្ឍន៍ប្រព័ន្ធឌីជីថលឱ្យកាន់តែទំនើប ងាយស្រួល ប្រើប្រាស់ សម្រាប់ឆ្លើយតបនឹងតម្រូវការបច្ចុប្បន្ន បច្ចេកវិទ្យាឌីជីថល អនុញ្ញាតឱ្យយើងផ្សារភ្ជាប់ការយល់ដឹងរបស់អ្នកជំងឺជាមួយនឹងដំណើរការព្យាបាលរបស់ពួកគេដោយរួមបញ្ចូលវីដេអូបង្ហាញសកម្មភាពវះកាត់ និងការព្យាបាលផ្សេងៗតាមប្រព័ន្ធឌីជីថលហើយអ្នកជំងឺអាចយល់ឃើញបានច្បាស់ និងមានទំនុកចិត្ត ចំពោះសេវាព្យាបាលរបស់យើងកាន់តែខ្ពស់ថែមទៀត។
ឯកឧត្តមសាស្រ្តាចារ្យ ហ៊ុន ចំរើន ជឿជាក់យ៉ាងមុតមាំថា វេទិកានេះនឹងផ្តល់ជំនួយយ៉ាងសំខាន់សម្រាប់ការផ្តល់យោបល់ និងបង្ហាញបទពិសោធន៍ដ៏មានតម្លៃ ក្នុងការអភិវឌ្ឍន៍សេវាសុខាភិបាលរបស់យើងឱ្យកាន់តែប្រសើរឡើងជាបន្តទៀត ដើម្បីឈានទៅសម្រេចបាននូវគោលដៅនេះ គឺយើងត្រូវការរួមកម្លាំងទាំងអស់គ្នា ដើម្បីជួយជម្រុញឱ្យកិច្ចការនេះក្លាយជាការពិត ដូចពាក្យស្លោកមួយលើកឡើងថា “ម្នាក់ឯង យើងធ្វើបានតិច ប៉ុន្តែជាក្រុមយើង អាចសម្រេចបានសមិទ្ធផលកាន់តែច្រើន”៕ អត្ថបទ រដ្ឋា
















-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន6 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoលេខាធិការដ្ឋានគ.ប.ឆ.ប. ៖ ថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងចំនួន ៤៤៦ ករណីស្ថិតក្នុងដៃតុលាការ ក្នុងយុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា