ព័ត៌មាន
អាជ្ញាធរមីនដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ ពាក់ កណ្តាលឆ្នាំ២០២៥
(ភ្នំពេញ) នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តម លី បញ្ញារិទ្ធិ៍អគ្គលេខាធិការអាជ្ញាធរមីន រួមជា មួយលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ពាក់កណ្តាលឆ្នាំ២០២៥។ កិច្ចប្រជុំនេះផ្តោតទៅលើប្រធានបទសំខាន់ៗមួយចំនួន របាយការណ៍ស្តីពីលទ្ធផលការអនុវត្តគម្រោង៥ខែ ដើម ឆ្នាំ២០២៥ ការវាយតម្លៃបញ្ចប់គម្រោងដំណាក់កាលទី៤ សេចក្តីព្រាងឯកសារសម្រាប់គម្រោងដំណាក់កាលបន្ទាប់ និងប្រធានបទផ្សេងៗ។
កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម ឈួន សំរឹទ្ធិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក Shin YongHwa នាយកភ្នាក់ងារ KOICA ប្រចាំកម្ពុជា, លោកស្រី Sandra Martinovic តំណាងស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា លោកស្រី Natthanun អ្នកសម្រប សម្រួលកម្មវិធីអភិវឌ្ឍន៍ស្ថានទូតណូវែលហ្សឺឡង់ប្រចាំកម្ពុជា ថៃនិងឡាវ លោក Thomas Lammar, Charg’e d’affaires a.i. ស្ថានទូតលុចសំបួ ព្រមទាំងមានការចូល រួមពីក្រុមការងាររៀបចំផែនការសកម្មភាពមីនខេត្តបន្ទាយ មានជ័យ ។
ឯកឧត្តមអគ្គលេខាធិការ ក្នុងនាមឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១អាជ្ញាធរមីន បានលើកឡើងអំពីសមិទ្ធផលនៃសកម្ម ភាពមីននៅកម្ពុជា ដែលចាប់ពីឆ្នាំ១៩៩២ ដល់ខែមីនា ឆ្នាំ ២០២៥ កម្ពុជាបានធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រាប់បញ្ចូលទាំងគ្រាប់បែកចង្កោម ក្នុងទំហំផ្ទៃដីចំនួន ៣.៣៥០ គីឡូម៉ែត្រការ៉េដែលផ្ទៃដីទាំងនេះត្រូវបានយកមកប្រើប្រាស់សម្រាប់វិស័យកសិកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់លំនៅឋាន និងគោលបំណងសេដ្ឋកិច្ច-សង្គមដទៃទៀត។ ក្នុងនោះ សមិទ្ធ ផលទទួលបានពីការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ក្រោមការសម្របសម្រួលរបស់ UNDP ចាប់ តាំងពីឆ្នាំ២០០៦មក បានរំដោះផ្ទៃដីមានមីនចំនួនប្រមាណ ៤០០ គីឡូម៉ែត្រការ៉េ និងមានអ្នកទទួលផលចំនួនជាង ១,២ លាននាក់ ព្រមទាំងត្រូវបានទទួលស្គាល់ពីសហគមន៍សកម្មភាពមីនសកល។កិច្ចប្រជុំក៏បានលើកឡើងនូវប្រធានបទការរៀបចំបង្កើតគម្រោងសម្រាប់ដំណាក់កាលបន្ទាប់ផងដែរ។
តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម លី បញ្ញារិទ្ធិ៍ បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅជូនចំពោះការគាំទ្រប្រកបដោយសប្បុរស និងការបន្តគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសអូស្រ្តាលី សាធារណរដ្ឋកូរ៉េ ណូវែលហ្សឺឡង់ និងលុចសំបួរ ក្នុង ចំណោមម្ចាស់ជំនួយដទៃទៀត ចូលរួមដល់ការងារបោស សម្អាតមីននៅកម្ពុជា កិច្ចសង្រ្គោះជនរងគ្រោះ ការអប់រំពីមីន និងការបញ្រ្ជាបយេនឌ័រក្នុងសកម្មភាពមីននៅកម្ពុជា។
ឯកឧត្តម ក៏បានថ្លែងអំណរគុណជូនចំពោះលោកស្រី Alissar Chaker ដែលបានប្តេជ្ញាចិត្តក្នុងការចូលរួមក្នុងសកម្មភាពមីននៅកម្ពុជា តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ព្រមទាំងបានចាត់ទុកកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមីន និងអង្គការ UNDP គឺជាដៃគូដ៏យូរ អង្វែង និងមានទំនាក់ទំនងយ៉ាងល្អអស់រយៈពេលជាច្រើនឆ្នាំ។
លោកស្រី Alissar Chaker បានកោតសើរការដឹកនាំរបស់អាជ្ញាធរមីនក្នុងសកម្មភាពមីន ដោយគូសបញ្ជាក់ថា សកម្មភាពមីន ជាសកម្មភាពកសាងជីវិតរបស់ប្រជាជនឡើងវិញ ហើយ UNDP ប្តេជ្ញាបន្តគាំទ្រសកម្មភាពមីននៅកម្ពុជាតាមរយៈអាជ្ញាធរមីន។ លោកស្រីក៏បានកោត សរសើរខ្ពស់ចំពោះភាពជោគជ័យរបស់កម្ពុជា ក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ដែលបានលើកមុខមាត់របស់កម្ពុជា នៅក្នុងឆាកអន្តរជាតិ ជាពិសេសនៅក្នុងវិស័យសកម្មភាពមីន។
ជាមួយគ្នានេះ តំណាងស្ថានទូតដែលជាម្ចាស់ជំនួយក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានក្នុងការអនុវត្តគម្រោង ក្រោមការដឹកនាំរបស់អាជ្ញាធរមីន និងប្តេជ្ញាបន្តការគាំទ្រសកម្ម ភាពមីននៅកម្ពុជា។
សូមជម្រាបថា គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ (២០២០-២០២៥) ផ្តោតលើខេត្តចំនួន ៣ គឺបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងពង្រីកការ បោសសម្អាតមីនបន្ថែមនៅក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ មានថវិកាសរុប ២៦,៥ លានដុល្លារអាមេរិក បានមកពីរាជរដ្ឋាភិបាលកម្ពុជា ប្រទេសអូស្ត្រាលី ប្រទេសនូវែល ហ្សេឡង់ សាធារ ណៈរដ្ឋកូរ៉េ(KOICA) ប្រទេសលុចសំបួ និង UNDP ដែលចែកចេញជាសកម្មភាពធំៗបីគឺ ទី១៖ គាំទ្រប្រតិបត្តិការ បោសសម្អាតមីន ទី២៖ គាំទ្រការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃការអប់រំការយល់ដឹងពីមីន ការជួយជន រង គ្រោះ ការបញ្ជ្រាបយេនឌ័រក្នុងសកម្មភាពមីន ការធ្វើឱ្យប្រសើរឡើងនូវការវិភាគ ការប្រមូល ការផ្សព្វ ផ្សាយទិន្នន័យ និងទី៣៖ ពង្រឹងសមត្ថភាពមន្ត្រីអាជ្ញាធរមីនដើម្បីតម្រង់ទិស គ្រប់គ្រង សម្របសម្រួល ត្រួតពិនិត្យវិស័យមីនឱ្យមានប្រសិទ្ធភាពអនុវត្តផែនការ យុទ្ធសាស្រ្តជាតិសកម្មភាពមីន២០១៨-២០២៥ និងកសាងសមត្ថ ភាពដើម្បីដោះស្រាយការគម្រាមដែលនៅសេសសល់៕ អត្ថបទ ៖ ភារម្យ

-
ព័ត៌មាន1 week ago
កម្ពុជាគ្រោងនឹងទិញយន្តហោះផលិតដោយចិនផ្ទាល់ ប្រភេទC909 regional ២០គ្រឿង ខណៈ១០គ្រឿងបានបញ្ជាទិញរួចហើយ
-
ព័ត៌មាន1 week ago
ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់លើការទន្រ្ទានដីនៅឧទ្យានជាតិ«គិរីរម្យ»
-
ព័ត៌មាន4 days ago
អ្នកនាំពាក្យក្រសួងការពារជាតិស្នើឱ្យគ្រប់ភាគីទាំងអស់ចៀសវាងសកម្មភាពទាំងឡាយណាដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះព្រំដែនកម្ពុជា និងថៃ
-
ព័ត៌មាន1 week ago
អាមេរិកផ្តល់ជំនួយម៉ាស៊ីនថតសួត ឌីជីថលមានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួនបីគ្រឿងដល់កម្ពុជា
-
ព័ត៌មាន3 days ago
ពលរដ្ឋ ព្រះសង្ឃ និងទាហានកម្ពុជារងរបួសកើនឡើងដល់ ២៨ អង្គ/នាក់ អំឡុងពេលទាហានថៃរំលោភលើអធិបតេយ្យភាពថ្ងៃនេះ
-
ព័ត៌មាន1 week ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥
-
ព័ត៌មាន1 week ago
តំណាងថ្មីរបស់ UNDP ប្រចាំកម្ពុជា ប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ
-
ព័ត៌មាន1 week ago
សហគ្រិនខ្មែរសហការជាមួយសាកលវិទ្យាល័យជាតិមានជ័យ ដើម្បីដំណើរការកម្មវិធី UnipreneurCamp កម្រងទី៥