កីឡា
ព្រះខ័នរាជ វ៉ាភ្នំពេញក្រោន ៥ពិន្ទុ តែបើកផ្លូវឲ្យបឹងកេតឡើង Top-6 ក្រោយយកឈ្នះ កំពង់ដេវ៉ា ចុងម៉ោង
ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុម អឹមអូអាយ កំពង់ដេវ៉ា ដោយលទ្ធផល ២-១ នៅចុងម៉ោង ដើម្បីបង្កើតគម្លាតនាំមុខ ៥ពិន្ទុ លើក្រុមភ្នំពេញក្រោន ដែលឈរលេខ២ បន្ទាប់ពីរងបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះអង្គរថាយហ្គឺរ ក្នុងសប្ដាហ៍ទី២១ នៃលីគកំពូលកម្ពុជា ហើយបើកផ្លូវឲ្យក្រុមបឹងកេត ធានាកៅអី ៦ក្រុមកំពូលតារាង(Top-6) ជាផ្លូវការ ទោះបីចាញ់ម្ចាស់ផ្ទះណាហ្គាវើលដ៏ ២-០ កាលពីចុងសប្ដាហ៍កន្លងទៅក្ដី។

សម្រាប់ជំនួបដ៏តានតឹងនៅកីឡដ្ឋានវិសាខា កីឡាករ Shields Connor Jon បានរកគ្រាប់នាំមុខឲ្យព្រះខ័នរាជស្វាយរៀង នៅនាទី១៨ មុនកីឡាករ សាន បូរ៉ា វាយបកគ្រាប់តាមស្មើឲ្យម្ចាស់ផ្ទះ អឹមអូអាយ កំពង់ដេវ៉ា នៅនាទី២៥ ហើយលទ្ធផលនេះ បានរក្សាដល់ចុងម៉ោង ក្រោយមានការវាយសម្រុកគ្នាទៅមក ទើបមានគ្រាប់បាល់កើតឡើងជាថ្មី ពីការស៊ុតរបស់ខ្សែការពារ Odawara Takashi នៅនាទី៨៧ ជួយឲ្យព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះតែម្ដង។
ចំណែកក្រុមភ្នំពេញក្រោន ដែលធ្លាប់ឈ្នះក្នុងដី ៣-០ កាលពីជើងទី១ បានចាញ់អង្គរថាយហ្គឺរ ដោយលទ្ធផល ៤-៣ គួរភ្ញាក់ផ្អើល នៅកីឡដ្ឋានអាគីហ៊ីរ៉ូកាតូ។ ជំនួបដ៏តានតឹងនេះ ត្រឹមរយៈពេល ១១នាទី ភ្នំពេញក្រោន បាននាំមុខក្រុមម្ចាស់ផ្ទះ ២គ្រាប់មុន ដោយកីឡាករ Dyer Moses និង Maksym Priadun តែស្ទើរមិនគួរឲ្យជឿ ដែលអង្គរថាហ្គឺរ បានវាយបក ៤គ្រាប់វិញជាបន្ដបន្ទាប់ ដោយកីឡាករ Kurita ២គ្រាប់ នៅនាទី២៦ និងនាទី៤៩, កីឡាករ Jasuoka Takuto នៅនាទី៣៣ និង Mijland នៅនាទី៤៥+៧ ។ បន្ទាប់ពីមកភ្នំពេញក្រោន ដែលព្យាយាមវាយសម្រុកយ៉ាងខ្លាំង រកបានត្រឹម ១គ្រាប់តាមពីក្រោយទៀតប៉ុណ្ណោះ ដោយ Maksym នៅនាទី៦៨ ហើយលទ្ធផលក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ដោយអង្គរថាយហ្គឺរ បានយកឈ្នះភ្នំពេញក្រោន ៤-៣។
ជាមួយលទ្ធផលផ្ទុយគ្នារវាងបេក្ខភាពប្រជែងជើងឯកលំដាប់កំពូលតារាងទាំងពីរ នាំព្រះខ័នរាជស្វាយរៀង បន្ដឈរកំពូលតារាងមាន ៤៨ពិន្ទុ គ្រាដែលភ្នំពេញក្រោន បន្ដឈរលេខ២ មាន ៤៣ពិន្ទុ ហើយក្រុមទាំងពីរ នៅសល់ ១ប្រកួតទៀត សម្រាប់ជុំទី២ ដោយប្រកួតចុងក្រោយរបស់ភ្នំពេញក្រោន នឹងត្រូវធ្វើការងារធ្ងន់ ទល់នឹងក្រុមវិសាខា ដែលត្រូវការជ័យជម្នះ ដើម្បីរក្សាតំណែង Top-6 ខណៈព្រះខ័នរាជស្វាយរៀង ត្រូវជួបគិរីវង់សុខសែនជ័យ មុនបន្ដការប្រកួតនៅដំណាក់កាលទី២ ចំនួន ២ជុំទៀត។
ដោយឡែកក្រុមបឹងកេត បានចាញ់ម្ចាស់ផ្ទះណាហ្គាវើលដ៏ ២-០ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។ ២គ្រាប់ ដែលជួយឲ្យក្រុមលោក ឃឹម បូរី ធានាកៅអី Top-6 នេះ ធ្វើសម្រេចដោយកីឡាករ Lucas Venuto នៅនាទីទី១០ និង Weyderson នៅនាទី៧៤ ។ ការបរាជ័យនេះ នាំឲ្យបឹងកេត ត្រូវចាំអ៊ុតលទ្ធផលប្រកួតគូប្រជែង Top-6 របស់ក្រុម អឹមអូអាយ កំពង់ដេវ៉ា ទល់នឹងព្រះខ័នរាជស្វាយរៀង ដ្បិតខ្លួនបានអស់ការប្រកួតក្នុងជុំទី២ គ្រាដែល អឹមអូអាយ កំពង់ដេវ៉ា សល់ ២ប្រកួត តែក្ដីបារម្ភ បានរសាយទៅវិញ បន្ទាប់ពី អឹមអូអាយ កំពង់ដេវ៉ា បានរងបរាជ័យ កាលពីថ្ងៃអាទិត្យ។
ដូច្នេះសម្រាប់កៅអី Top-6 មកទល់ពេលនេះ បានរកឃើញបេក្ខភាព ៥ក្រុមផ្លូវការ ក្រៅពីព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ដែលឈរលេខ១ និងលេខ២ គឺមានអង្គរថាយហ្គឺរ ឈរលេខ៣ មាន ៣៣ពិន្ទុ, ណាហ្គាវើលដ៏ ឈរលេខ៤ មាន ៣២ពិន្ទុ ស្មើគ្នានឹងក្រុមបឹងកេត ដែលឈរលេខ៥ ខណៈវិសាខា ឈរលេខ៦ មាន ២៩ពិន្ទុ នាំមុខ ២ពិន្ទុ លើក្រុម អឹមអូអាយ កំពង់ដេវ៉ា ក្រុមទាំងពីរ ត្រូវរង់ចាំអ៊ុតលទ្ធផលការប្រកួតចុងក្រោយ ដើម្បីកាត់សេចក្ដីបេក្ខភាព Top-6 ចុងក្រោយ ដោយ អឹមអូអាយ កំពង់ដេវ៉ា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ នាចុងសប្ដាហ៍នេះ៕ អត្ថបទ លី ឈុនឡា

-
ព័ត៌មាន1 week agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
ព័ត៌មាន1 week agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoអភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
-
ព័ត៌មាន1 week agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
កីឡា1 week agoក្រោយធ្លាក់ទៅលីគទីបីអង់គ្លេសអ្នកគាំទ្រ Leicester City ធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបជនជាតិថៃ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
-
ព័ត៌មាន3 days agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoសមណនិស្សិត និងនិស្សិតជាង៦០០អង្គ/នាក់ ប្រឡងចូលរៀនថ្នាក់អនុបណ្ឌិត ឆ្លើយតបតម្រូវការធនធានមនុស្សនៅកម្ពុជា