កីឡា
សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាប្រគល់សេចក្តីសម្រេចដល់ក្លឹបជីរ៉ាន់-កម្ពុជា ក្លាយជាក្លិបពេញសិទ្ធិទី៨ ក្នុងការរួមចំណែកអភិវឌ្ឍ
សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានប្រកាសទទួលស្គាល់សមាសភាពក្លឹបថ្មីមួយទៀត គឺក្លឹបជីរ៉ាន់-កម្ពុជាឱ្យចូលជាសមាជិកពេញសិទ្ធិទី៨ ក្នុងចំណោមសមាគម-ក្លឹបនានារបស់សហព័ន្ធ ដើម្បីបន្តរួមចំណែកអភិវឌ្ឍជំនាញកីឡាអូឡាំពិកដ៏ពេញនិយមមួយនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ពិធីប្រគល់-ទទួលសេចក្តីសម្រចទទួលស្គាល់ក្លឹបថ្មីនេះបានធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
លោកស្រី បេង ប៊ុននេត អនុប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានគូសបញ្ជាក់ថា ពិតជាមានក្តីសោមនស្សរីករាយ ដែលសហព័ន្ធបានចេញសេចក្តីសម្រេចទទួលស្គាល់របស់ក្លឹបជីរ៉ាន់-កម្ពុជាចូលជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា។ ការចូលរួមជាសមាជិករបស់ក្លឹប-សមាគមនានា គឺជាគោលការណ៍របស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ក៏ដូចជាគោលការណ៍សហព័ន្ធកីឡាជាតិនានា ដែលត្រូវមានក្លឹប-សមាគម ចូលរួមជាសមាជិកពេញសិទ្ធិតាមគោលការណ៍នីតិវិធីផ្លូវច្បាប់របស់កីឡាជាតិ។

លោកស្រីអនុប្រធានបន្ថែមថា សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា គឺជាសហព័ន្ធកីឡាជាតិមួយ ក្នុងចំណោមសហព័ន្ធកីឡាជាតិជាច្រើនទៀត ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ចំណែកអន្តរជាតិវិញ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងអាស៊ី និងសហព័ន្ធកីឡាទ្រីយ៉ាត្លុងពិភពលោក។ ដោយពិនិត្យឃើញថា ក្លឹបជីរ៉ាន់-កម្ពុជាបានស្នើចូលជាសមាជិករបស់សហព័ន្ធ និងស្របតាមគោលការណ៍កីឡាជាតិ និងបានពិនិត្យឃើញថាក្លិប បានបំពេញតាមបែបបទផ្សេងៗតាមនិតិវិធីកីឡាជាតិ ដូច្នេះ ក្លឹបជីរ៉ាន់-កម្ពុជាចូលជាសមាជិកពេញសិទ្ធរបស់សហព័ន្ធ។
ជាមួយគ្នានេះកញ្ញា យ៉ាន់ សុជី ប្រធានក្លឹបជីរ៉ាន់-កម្ពុជាបានបង្ហាញក្តីរីករាយ ដែលទទួលការចូលជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធ។ ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្ត និងការផ្តល់ឱកាសដ៏វិសេសវិសាលនេះ ប្រធានក្លឹបរូបនេះបានប្តេជ្ញាចិត្តថា គោរពតាមបទដ្ឋានបច្ចេកទេស៖ នឹងអនុវត្តតាមរាល់បទបញ្ជាបច្ចេកទេស និងលក្ខន្តិកៈដែលកំណត់ដោយសហព័ន្ធ ក្នុងស្មារតីលើកកម្ពស់វិស័យកីឡាទ្រីយ៉ាត្លុង នៅកម្ពុជា។ ពង្រឹងសាមគ្គីភាព និងក្រមសីលធម៌វិជ្ជាជីវៈ៖ បណ្តុះបណ្តាលសមាជិកឱ្យមានវិន័យខ្ពស់ សីលធម៌ល្អ និងសាមគ្គីភាពផ្ទៃក្នុង ក៏ដូចជាជាមួយសមាជិកនៃក្លឹបដទៃទៀតដែលចំណុះឱ្យសហព័ន្ធ។ ចូលរួមសកម្មភាពសហព័ន្ធ៖ ប្តេជ្ញាចូលរួមយ៉ាងសកម្មក្នុងរាល់ព្រឹត្តិការណ៍ កម្មវិធីបណ្តុះបណ្តាល និងយុទ្ធនាការផ្សេងៗដែលរៀបចំដោយសហព័ន្ធ ដើម្បីសម្រេចបាននូវចក្ខុវិស័យរួម។ ការផ្សព្វផ្សាយជាវិជ្ជមាន៖ នឹងជួយផ្សព្វផ្សាយពីសកម្មភាពរបស់សហព័ន្ធ ក្នុងន័យជំរុញឱ្យមហាជនកាន់តែយល់ដឹង និងស្រឡាញ់កីឡា ដើម្បីសុខភាព និងមិត្តភាព៕

-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦