កីឡា
ស.ស.យ.ក រមាសហែក និង បាវិត រកបាន ៣ពិន្ទុរៀងខ្លួន ក្នុងប្រកួតទី២ នៃពាន Svay Reing Super Cup
ការប្រកួតបាល់ទាត់ពានរង្វាន់ Svay Rieng Super Cup លើកទី១ ឆ្នាំ២០២៤ បានបញ្ចប់ការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី៣ ហើយ ស្របពេលក្រុម ស.ស.យ.ក ស្រុករមាសហែក និងក្រុម ស.ស.យ.ក ក្រុងបាវិត រកបាន ៣ពិន្ទុរៀងៗខ្លួន សម្រាប់ការប្រកួតទី២ ក្នុងពូលD កាលពីចុងសប្ដាហ៍កន្លងទៅ បន្ទាប់ពីក្រុមទាំងពីរ បានបញ្ចប់ការប្រកួតដំបូងក្នុងពូលស្មើគ្នា ១-១ ។
សម្រាប់ក្រុម ស.ស.យ.ក ស្រុករមាសហែក បានយកឈ្នះក្រុមយុវជនសាមគ្គី ដោយលទ្ធផល ៦-២ ។ គ្រាប់បាល់ជ័យជម្នះលើកដំបូងនេះ រកបានដោយកីឡាករ សៅ អ៊ុក ៣គ្រាប់ម្នាក់ឯង និងមិត្ដរួមក្រុម យី សុរិយា ២គ្រាប់ និងកីឡាករ រ៉ា រ៉ូណាដូ ១គ្រាប់ ។ រីឯ ២គ្រាប់របស់ក្រុមយុវជនសាមគ្គី ធ្វើសម្រេចដោយកីឡាករ ជា នីន ទាំង ២គ្រាប់ ។
ចំណែកក្រុម ស.ស.យ.ក ក្រុងបាវិត វិញ គឺបានយកឈ្នះក្រុមយុវជនភូមិហ៊ីង ដោយលទ្ធផល ៣-០ ដែលធ្វើសម្រេចដោយកីឡាករ រួ ដាំរ៉ុង, វ៉ាត កែវរតនៈ និងកីឡាករ ម៉ុត ចាន់រ៉ា ម្នាក់ ១គ្រាប់ ។ លទ្ធផលនេះដែរ នាំឲ្យក្រុម ស.ស.យ.ក ស្រុករមាសហែក និងក្រុម ស.ស.យ.ក ក្រុងបាវិត ឈរលំដាប់កំពូលតារាង ដោយរកបាន ៤ពិន្ទុស្មើគ្នា ។
ដោយឡែកចំពោះលទ្ធផលការប្រកួតក្នុងសប្ដាហ៍ទី៣ ផ្សេងទៀត រួមមានក្រុមបក្សីស្វាយរៀង ប្រកួតស្មើក្រុមខ្លាំង U18 ព្រះខ័នរាជស្វាយរៀង ០-០, ក្រុម គោព្រៃភូមិស្វាយធំ ប្រកួតស្មើក្រុម CRS Sport ០-០, ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង យកឈ្នះក្រុមយុវជនឃុំសម្បត្តិមានជ័យ ៥-០ និងក្រុពូប្រុស លីង គួយ បានយកឈ្នះក្រុមយុវជនគគីសោម រហូតដល់ ១៦-០ ៕ អត្ថបទ លី ឈុនឡា




-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម