នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី នៅវត្តព្រៃជុំ ស្ថិតនៅឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ កម្មវិធីបុណ្យនេះ មានការនិមន្ត/អញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ យាយជី តាជី សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុង ស្រុក និងឃុំ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត គណៈអភិបាលស្រុក...
នៅចុងខែកុម្ភៈ គិតចាប់ពីថ្ងៃទី២៥ដល់២៨ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន ១,៥០១នាក់ (ស្រី ១៦២នាក់) មាន ២០សញ្ជាតិ រួមមាន ចិន ហ្គាណា ស៊ីរី យ៉ូហ្គង់ដា...
ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះករណីចាប់ជំរិត ស្ថិតនៅចំណុចផ្ទះលេខ ៤៩៥ ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដោយបានជួយសង្គ្រោះជនរងគ្រោះម្នាក់ជាជនជាតិបង់ក្លាដេសឱ្យរួចផុតពីការបង្ខាំងធ្វើទុកបុកម្នេញក្នុងសំបុកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈជនសង្ស័យជាជនជាតិបង់ក្លាដេសចំនួន២នាក់ត្រូវបានឃាត់ខ្លួន និង២នាក់ទៀតកំពុងរត់គេខ្លួន។ ការបង្ក្រាបនេះ បន្ទាប់ពីទទួលពាក្យបណ្តឹងថា មានករណី បង្ខាំង ធ្វើទារុណកម្ម ជំរិតយកលុយបានសម្រេចចំនួន៥០០០ដុល្លារ ដោយជនសង្ស័យចំនួន៤នាក់ជនជាតិបង់ក្លាដេស ។ រងគ្រោះបានប្រាប់សមត្ថកិច្ចខណ្ឌសែនសុខថា ខ្លួនត្រូវបានចាប់ជំរិតចេញពីទីតាំង Online Scam...
សៀមរាប: ក្នុងស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ បងប្អូនជនភៀសសឹកតាមខ្សែបន្ទាត់ព្រំដែន នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បាននាំយកមូលនិធិមនុស្សធម៌របស់សហគមន៍ខ្មែរនៅប្រទេសកូរ៉េ ចំនួន ២ ម៉ឺនដុល្លារអាម៉េរិក ដែលបានរៀបចំជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ចាំបាច់ ចែកជូនដោយផ្ទាល់ដល់បងប្អូនប្រជាជនភៀសសឹក និងគ្រួសារវីរកងទ័ពចំនួន ៣៦៧គ្រួសារ ស្មើនឹង ១០៧៦នាក់ នៅមណ្ឌលសុវត្ថិភាព វត្តប្រាសាទបូទុមមោង ស្រុកស្រីស្នំ...
អភិបាលខេត្តកំពតបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យបន្តពង្រឹងការយកចិត្តទុកដាក់ដោះស្រាយបញ្ហា និងឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមចក្ខុវិស័យ និងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលផ្តោតលើការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាជនជាគោលដៅស្នូល។ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាវិវាទដីធ្លីជាមួយ ក្រុមហ៊ុន ជីប ម៉ុង នៅសាលាស្រុកបន្ទាយមាស ខេត្ត កំពត ក្នុងគោលបំណងសាកសួរសុខទុក្ខ ស្តាប់មតិយោបល់...
សៀមរាប៖ ព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ឯកឧត្តមនាយឧត្តមសេនីយ៏ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុហកិច្ចប្រជុំបូកសរុបលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦។ កិច្ចប្រជុំនេះក៏មានការចូលរួមពីឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភបាលខេត្តសៀមរាប ព្រមទាំង ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋាន...
ក្រុមអ្នកធាក់ស៊ីក្លូ១០រូប បានធ្វើយុទ្ធនាការជិះស៊ីក្លូពីរាជធានីភ្នំពេញ ទៅកាន់ខេត្តស្ទឹងត្រែង ដើម្បីរួមគ្នាលើកកម្ពស់វិស័យទេសចរណ៍ និងស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតា បានចាប់ផ្តើមចេញដំណើរពីវិមានឯករាជ្យ រាជធានីភ្នំពេញហើយ ហើយបើតាម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា យុទ្ធនាការធាក់ស៊ីក្លូចំងាយផ្លូវ៣៧០គ.មនេះ នឹងធានាបាននូវការការអភិរក្ស អភិវឌ្ឍន៍ ពិសេសទទួលបានគាំទ្រប្រើប្រាស់ច្រើននៅក្នុងសង្គមកម្ពុជា។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងក្នុងឱកាសជូនដំណើរក្រុមអ្នកធាក់ស៊ីក្លូភ្នំពេញស្ទឹងត្រែងនៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦នេះថា តាមរយៈការចំណាយពេលចំនួន៦ថ្ងៃ ធ្វើយុទ្ធនាការធាក់ស៊ីក្លូពីរាជធានីភ្នំពេញ ទៅកាន់ខេត្តស្ទឹងត្រែងលើចម្ងាយ៣៧០គ.ម របស់ក្រុមអ្នកធាក់ស៊ីក្លូនេះ គឺរួមចំណែកផ្សព្វផ្សាយទិវាជាតិទីក្រុងស្អាតឆ្នាំ២០២៦...
នយោបាយបានលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅសហរដ្ឋអាម៉េរិក និងនៅតំបន់អឺរ៉ុប ដែលបានធ្វើឱ្យពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់ តាមរយៈការផ្តល់បទ សម្ភាសន៍ដល់សារព័ត៌មានល្បីៗ និងបានលាតត្រដាងការពិតអំពីការឈ្លានពានរបស់ថៃមកលើបូរណភាព ទឹកដី និងអធិបតេយ្យភាពកម្ពុជា។ ដោយក្នុងដំណើរទស្សនកចិ្ចនេះ សម្តេចធិបតីក៏បានទាក់ទាញវិនិ យោគទុនឱ្យមកបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជាថែមទៀតផង។ លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានប្រាប់BTV នៅថ្ងៃទី២៨ ខែកុម្ភៈ នេះថា ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅសហរដ្ឋអាម៉េរិក...
ក្រុមអ្នកធាក់ស៊ីក្លូទេសចរណ៍ពីភ្នំពេញទៅខេត្តស្ទឹងត្រែង នឹងចាប់ផ្ដើមចេញដំណើរនៅព្រឹកស្អែក ដើម្បីចូលរួមព្រឹត្តិការណ៍ព្យុះហយាត្រាដំណើរកម្សាន្តទេសចរណ៍នៅក្នុងក្រុងស្ទឹងត្រែង នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០៦ និងព្រឹត្តិការណ៍ផ្សព្វផ្សាយសក្តានុពលទេសចរណ៍នានាទៀតនៅខេត្តស្ទឹងត្រែង។ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ក្រុមអ្នកធាក់ស៊ីក្លូទេសចរណ៍ ចំនួន១០ស៊ីក្លូ នឹងចាប់ផ្តើម ចេញដំណើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តស្ទឹងត្រែង ចម្ងាយផ្លូវ៣៧០គីឡូម៉ែត្រ ចំណាយពេលធ្វើដំណើរចំនួន៦ថ្ងៃ ដើម្បីចូលរួមព្រឹត្តិការណ៍ព្យុះហយាត្រាដំណើរកម្សាន្តទេសចរណ៍នៅក្នុងក្រុងស្ទឹងត្រែង ចម្ងាយ ៣.៥គីឡូម៉ែត្រ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០៦ និងព្រឹត្តិការណ៍ផ្សព្វផ្សាយសក្តានុពលទេសចរណ៍នានាទៀត នៅខេត្តស្ទឹងត្រែង។ លោក...
វិស័យឯកជនរំពឹងថា ការឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល ទោះជួបបញ្ហាប្រឈម ក្នុងស្រុក និងភាពមិនប្រាកដប្រជានៃពិភពលោក កម្ពុជានៅតែសម្រេចបានតាមការគ្រោងទុក ខណៈកម្ពុជាបាននិងកំពុងឈរលើមាគ៌ា កំណើន និងបានកំពុងដើរឆ្ពោះទៅមុខលើផ្លូវតែមួយ។ បណ្ឌិត ខាត់ បូរ៉ា អ្នកជំនាញក្នុងស្រុក លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល នេះថា ជុំវិញបញ្ហានេះ រាជរដ្ឋាភិបាលបានប្រកាន់ខ្ជាប់ឥតងាករេ ក្នុងការសម្រេចឱ្យបាននៃការប្រែក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយក្នុងនោះកម្ពុជាបានប្រកាន់យកនូវ...