កីឡា
លី រិទ្ធី អាចយកឈ្នះ នី សុភី បានឬអត់? ក្នុងជំនួបលើសង្វៀនបិទទ្វារបាយ័នស្ទឹងមានជ័យព្រឹកថ្ងៃអាទិត្យនេះ
លី រិទ្ធី អ្នកប្រដាល់ស្រករក្រោយក្លឹបមីស្ទ័រលីគុនខ្មែរ ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ជើងចាស់នី សុភី ឬឡុងសុភី អ្នកប្រដាល់ក្លឹបកុលបុត្រគុនខ្មែរ នៅលើសង្វៀនបិទទ្វារ Cambodia Beer បាយ័នស្ទឹងមានជ័យ នាព្រឹកថ្ងៃអាទិត្យទី២៤ឧសភា២០២០នេះ។ សម្រាប់ការផ្គូផ្គងនេះ គូប្រកួតរបស់ លី រិទ្ធី គឺជាអ្នកប្រដាល់ជើងចាស់ ដែលមានឈ្មោះល្បី។ សម្រាប់ការប្រកួតលើកនេះ នី សុភីប្រកួតក្នុងទម្ងន់៧១គីឡូក្រាម។
លី រិទ្ធី គេជាអ្នកប្រដាល់ស្រករក្រោយ ធ្លាប់ប៉ះប្រកួតជាមួយថៃប៉ុន្មាននាក់ ហើយតែលើកនេះជួបនី សុភី មិនដឹងថា ទៅរួចជាមួយសុភីបានឬអត់នោះទេ ?។ ប៉ុន្តែយ៉ាងណាលី រិទ្ធី គេមានចិត្តប្រដាល់ធំស៊ូចំពោះការប្រកួត។ អ្នកប្រដាល់ស្រករក្រោយរូបនេះ ខ្លាំងគួរសមដែរ ដែលនី សុភី មិនអាចមើលស្រាលបានឡើយ។ ទោះជាយ៉ាងណា រវាងលី រិទ្ធី និង នី សុភីនេះ គ្មាននរណាហ៊ានសន្និដ្ឋាននិងទាយមុនថា អ្នកណាឈ្នះ អ្នកណាចាញ់នោះឡើយ បើទោះបីជានីសុភី ស្គាល់រេញមុនរិទ្ធី ក៏ដោយនោះ។ ចាំមើល លី រិទ្ធី អាចយកឈ្នះនី សុភី បានឬអត់ក្នុងជំនួបលើកដំបូងនេះ?
ចំពោះ បាង កានុន អ្នកប្រដាល់ស្រករក្រោយក្លឹបអាណាចក្រគុនខ្មែរ ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ស្រករក្រោយដូចគ្នា អាន ទាវ ក្លឹបយុវវាលស្បូវ ដោយប្រកួតក្នុងទម្ងន់ ៥៧ គ.ក្រ។ ចាំមើល រវាងបាង កានុន និង អាន ទាវ តើនរណាជាអ្នកឈ្នះ នៅក្នុងការជួបគ្នាលើកដំបូងនេះ ?។ ជំនួបរវាងខ្មែរនិងខ្មែរដែរនោះ ធា វាសនា អ្នកប្រដាល់ក្លឹបរាជសីហ៍ខេត្តរតនគិរី នឹងត្រូវជួបប្រកួតជាមួយ លី តឿន អ្នកប្រដាល់ក្លឹបមកុដរាជសីហ៍។ ពីរនាក់នេះ ជួបប្រកួតគ្នាក្នុងទម្ងន់៦០គីឡូក្រាម ហើយសូដា ចិត្រា អ្នកប្រដាល់ក្លឹបគោព្រៃគុនខ្មែរ ត្រូវជួបប្រកួតជាមួយ ឯម ចន្ថា អ្នកប្រដាល់ក្លឹបថ្មគោលពោធិសែនជ័យ ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣ គីឡូក្រាម៕
អត្ថបទ៖ វិសិទ្ធ
-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
