កីឡា
ប៊ុន សុធា ឈ្នះ គង់ ហ៊ូវ ដោយពិន្ទុ ខណៈពេជ្រ ប៊ុនសិទ្ធ ផ្តួល ហ៊ឹម គឹមរៀង សន្លប់ទឹក២
ប៊ុន សុធា អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយ នៃក្លិបមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និងជាម្ចាស់ខ្សែក្រវាត់គូបូតាទម្ងន់៥៤គីឡូក្រាមឆ្នាំ២០១៩នោះ បានយកឈ្នះគង់ ហ៊ូវ អ្នកប្រដាល់ក្លិបគុហារព្រហ្មជ័យខេត្តសៀមរាបដោយពិន្ទុ ក្នុងការជួបប្រកួតគ្នានៅលើសង្វៀនបិទទ្វារគូបូតារបស់ទូរទស្សន៍បាយ័ន កាលពីយប់ថ្ងៃទី២៨សីហា២០២០។
នៅក្នុងការប្រកួតគ្នា៥ទឹកពេញនោះ ប៊ុន សុធា គេមានប្រៀបឈ្នះលើគង់ ហ៊ូវ សឹងតែគ្រប់ទឹក ទាំងលើផ្នែកកម្លាំងកាយសម្បទា ស្នៀតវាយលុកនិងកម្លាំងចិត្ត ។ គង់ ហ៊ូវ ចាញ់កម្លាំងស៊ុហ្វប៊ុនសុធា ដោយសារខកខានឡើងប្រកួតយូរ ហេតុនេះប៊ុន សុធា ថិតនៅប្រៀបឈ្នះច្រើនជាង ។ ប៊ុន សុធា និងគង់ ហ៊ូវ នេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
ពេជ្រ ប៊ុនសិទ្ធ អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយ នៃក្លិបចលនាយុវជនកម្ពុជា១៥៧គុនខ្មែរ បានផ្តួលជើងខ្លាំងស្រករមុន ហ៊ឹម គឹមរៀង អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ អោយសន្លប់ក្នុងទឹកទី២ ។ ពួកគេទាំងពីរនាក់នេះ ប្រកួតគ្នាក្នុងទម្ងន់៥៤គីឡូក្រាម។
ហ៊ឹម គឹមរៀង ក្នុងទឹកទី២នោះ ត្រូវ ប៊ុនសិទ្ធ វាយកែងត្រូវចុងចង្កាខាងឆ្វេងមួយកែងពេញបណ្តាលឲ្យដួលលើរេញត្រូវអាជ្ញាកណ្តាលរាប់៨ម្តង ហើយបន្ទាប់ពីបន្តការប្រកួតទៀតនោះ គឹមរៀង ក៏ត្រូវប៊ុនសិទ្ធ វាយកែងត្រូវមួយកែងទៀតចំកន្លែងដដែល ធ្វើឲ្យគឹមរៀងដួលសន្លប់លែងក្រោកតែម្តង។
ចំពោះរិទ្ធ ភារម្យ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយស៊ឹម ប៊ុនឆៃ អ្នកប្រដាល់ចាស់វស្សាក្លិបព្រៃទទឹងខេត្តបាត់ដំបង ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមនោះ បានវាយចាញ់ប៊ុនឆៃដោយពិន្ទុ បន្ទាប់ពីប្រកួតគ្នា៥ទឹកពេញនោះ។
រីឯ ធន ចំរ៉ុង អ្នកប្រដាល់ក្លិបមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានផ្តួលពៅ ចំរ៉ុង អ្នកប្រដាល់ក្លិបបញ្ជាការទ័ពពិសេស អោយបោះបង់ចោលការប្រកួតក្នុងទឹកទី២ ដោយសារឈឺភ្លៅឆ្វេង ក្រោយធន ចំរ៉ុងទាត់ត្រូវជាច្រើនជើងនោះ ។ពួកគេទាំងពីរនាក់នេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាមដែរ ។ចំណែកផល ស៊ីឡុង ក្លិបរាជសីហ៍ខេត្តរតនគិរី ដែលឡើងសងសឹករិទ្ធ វិបុល ក្លិបអាណាចក្រគុនខ្មែរនោះ គឺពុំបានសម្រេចឡើយ ដោយត្រូវប្រកួតចាញ់វិបុលដោយពិន្ទុទៀត៕
វិសិទ្ធ
-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦





