កីឡា
ឯម ដារ៉ូ សាកកណ្តាប់ដៃជាមួយម៉ន គឹមឡុង ខណៈតក់ សោភ័ណ្ឌ ជួបភុន សោភ័ណ្ឌ
អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយ ឯម ដារ៉ូ ក្លឹបថ្មគោលពោធិសែនជ័យ ត្រូវគេផ្តល់ឱកាសក្នុងតំណែងជាគូឯក ដោយត្រូវជួបសាកកណ្តាប់ដៃជាមួយ ម៉ន គឹមឡុង …
អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយ ឯម ដារ៉ូ ក្លឹបថ្មគោលពោធិសែនជ័យ ត្រូវគេផ្តល់ឱកាសក្នុងតំណែងជាគូឯក ដោយត្រូវជួបសាកកណ្តាប់ដៃជាមួយ ម៉ន គឹមឡុង អ្នកប្រដាល់ជើងចាស់ក្លឹបយុវជនគុនខ្មែរពន្លឺថ្មីព្រែកឯង លើសង្វៀនបិទទ្វារខារ៉ាបាវស្ទឹងមានជ័យរបស់ទូរទស្សន៍បាយ័ននាយប់ថ្ងៃទី១៣កញ្ញា ២០២០នេះ។
អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម។ ដារ៉ូ ជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃធ្ងន់ ហើយការវ៉ៃចេញរបស់គេ មានប្រសិទ្ធិភាពណាស់។ ជាមួយនឹងកណ្ដាប់ដៃធ្ងន់ អ្នកប្រដាល់រូបនេះ ទាត់ចេញរហ័សជង្គង់ធ្ងន់និងកែងរបស់គេ មិនអាចមើលស្រាលបានឡើយ។
ចំពោះម៉ន គឹមឡុង វិញ ជាអ្នកប្រដាល់ចាស់វស្សា ដែលពេលខ្លះវ៉ៃបានល្អហើយពេលខ្លះវ៉ៃអន់ ដោយយោងទៅលើបញ្ហាកម្លាំងកាយសម្បទារបស់គេរឹងមាំឬមិនរឹងមាំនោះ តែចិត្តប្រដាល់របស់គេធំ បើគូប្រកួតខ្លាំងជាង ឬ ស្ថានភាពនៃការប្រកួតមានលក្ខណៈតឹងតែងនោះ គេរឹតតែស៊ូវ៉ៃដោយមិនព្រមចុះចាញ់ឡើយ។ មិនតែប៉ុណ្ណោះ គេនឹងវ៉ៃមិនដកថយ និងសម្រុកទៅលើគូប្រកួតជានិច្ច។
ទោះជាយ៉ាងណា ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះ នឹងវ៉ៃគ្នា៥ទឹកពេញ ជាមិនខានឡើយ ចំពោះការឈ្នះចាញ់នោះ គឺពុំអាចទស្សន៍ទាយមុនបាននោះឡើយ ?។ តក់ សោភ័ណ្ឌ អ្នកប្រដាល់ក្លឹបអេភូថងកីឡា ត្រូវបានផ្គូផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ភុន សោភ័ណ្ឌ ក្លឹបនាគរាជមានជ័យ ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម។ ពួកគេជាអ្នកប្រដាល់ជើងចាស់ដូចគ្នា តែបើនិយាយពីកេរ្តិ៍ឈ្មោះវិញនោះ ភុន សោភ័ណ្ឌល្បីល្បាញជាងតក់ សោភ័ណ្ឌ។ ភុន សោភ័ណ្ឌ វ៉ៃចេញរហ័សតែការវ៉ៃចេញរបស់គេមានលក្ខណៈត្រង់ៗពេក ហើយក្បាច់ប្រចាំត្រកូលរបស់គេ គឺទាត់ផ្កាប់ចាន។ ចំពោះការវ៉ៃចេញរបស់តក់ សោភ័ណ្ឌវិញ មិនជាចាញ់ភុនសោភ័ណ្ឌឡើយ។ គេមិនត្រឹមតែរហ័សនិងធ្ងន់ប៉ុណ្ណោះទេ តែប្រកបដោយកលល្បិចទៀតផងហើយស្នៀតប្រចាំត្រូកូលរបស់គេ គឺទាត់ផ្កាបចានដូចភុន សោភ័ណ្ឌដែរ។ ដូច្នេះ ចាំមើលតើនរណាឈ្នះរវាងតក់ សោភ័ណ្ឌ និង ភុនសោភ័ណ្ឌនេះ?។
សយ សុខ ក្លឹបវិបុលដារិទ្ធពោធិសែនជ័យ នឹងជួបប្រកួតជាមួយអ្នកប្រដាល់ឡុង ខេត្ត ក្លឹបខ្លារខិនមានរិទ្ធ ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។ នេះជាជំនួបសងសឹករបស់អ្នកប្រដាល់ទាំង២រូបនេះ។ ចំណែក នួន វណ្ណះ ក្លឹបកងពលតូចលេខ៣១ ត្រូវបានផ្គូផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ផាន់ សុវណ្ណថា ក្លឹបចលនាយុវជនកម្ពុជា១៥៧គុនខ្មែរ ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម៕
-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
