កីឡា
ប្រវត្តិសាស្ត្រលើកទី២ អ៉ីតាលី គ្រងជើងឯកបាល់ទាត់ទ្វីបអឺរ៉ុប ក្រោយឈ្នះអង់គ្លេស
កីឡាអបអរសាទរ អ៉ីតាលីគ្រងជើងឯក EURO 2020 ក្រោយឈ្នះអង់គ្លេស
ក្រុមបាល់ទាត់ជម្រើសជាតិអ៉ីតាលីបានក្លាយជាអធិរាជបាល់ទាត់ទ្វីបអឺរ៉ុប EURO 2020 បន្ទាប់ពីបានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសដោយបាល់ប៉េណាល់ទីកាត់សេចក្តីដោយលទ្ធផល ៣-២ បន្ទាប់ពីបញ្ចប់១២០នាទីស្មើគ្នា ១-១។


នៅកីឡដ្ឋាន Wembley ក្នុងប្រទេសអង់គ្លេសចំពោះមុខអ្នកគាំទ្រប្រមាណ៦ម៉ឺននាក់ ការប្រកួតបើកឆាកភ្លាមមិនបាន២នាទីផង អង់គ្លេសបានបំប៉ោងសំណាញ់ទីរបស់អ៉ីតាលីនាំមុខ ១-០ ស៊ុតបញ្ចូលទីដោយខ្សែបម្រើការពារ Luke Shaw។ គ្រាប់បាល់នេះបានធ្វើឲ្យអ្នកគាំទ្ររំភើបរីករាយយ៉ាងខ្លាំង។
បន្ទាប់មកអ៉ីតាលីបានព្យាយាមដាក់សម្ពាធ និងវាយសម្រុកយ៉ាងខ្លាំង ប៉ុន្តែខ្សែការពារអង់គ្លេសរឹងមាំដែល៤៥នាទីដំបូង អ៉ីតាលីមិនអាចទម្លាយសំណាញ់ទីរបស់អង់គ្លេសបានឡើយ។

ចូលវគ្គទី២ អ៉ីតាលីនៅតែបន្តដាក់សម្ពាធខ្លាំងដដែលហើយទីបំផុតបានស្មើ ១-១ ដែលជាគុណសម្បត្តិរបស់ខ្សែការពារលេខ១៩ Bonucci នៅនាទី៦៧ ដើម្បីបិទមាត់សំឡេងស្រែកហ៊ោរបស់អ្នកគាំទ្រអង់គ្លេស និងបង្កើនក្តីសង្ឃឹមឡើងវិញ។
ក្រោយពេលតាមស្មើ អ៉ីតាលីហាក់មិនសូវសម្រុកខ្លាំងប៉ុន្មានឡើយដោយលេងតាមបច្ចេកទេស ប៉ុន្តែនៅតែអាចគ្រប់គ្រងបាល់បានច្រើនជាងអង់គ្លេសដែលព្យាយាមការពារច្រើន។


លទ្ធផល ១-១រក្សារហូតចប់៩០នាទី ដូច្នេះត្រូវបន្ថែមម៉ោង១៥នាទីពីរដង ប៉ុន្តែក្រុមទាំងពីរនៅតែមិនអាចរកគ្រាប់បាល់ទម្លាយសំណាញ់ទីគ្នាបានឡើយ។ ទីបំផុតការប្រកួតត្រូវបញ្ចប់ដោយប៉េណាល់ទីដើម្បីរកអ្នកឈ្នះ។
សម្រាប់ការស៊ុតប៉េណាល់ទី៥គ្រាប់ដូចគ្នា អ្នកចាំទីរបស់ក្រុមជម្រើសជាតិទាំងពីរធ្វើបានល្អដូចគ្នា។ សរុបទៅអង់គ្លេសស៊ុតបានសម្រេចតែ២គ្រាប់ប៉ុណ្ណោះ និងស៊ុតអត់ចូល៣គ្រាប់ ខណៈអ៉ីតាលីស៊ុតចូល៣គ្រាប់ និងស៊ុតមិនចូល២គ្រាប់។

នេះជាប្រវត្តិសាស្ត្រលើកទី២សម្រាប់អ៉ីតាលីគ្រងជើងឯកបាល់ទាត់ទ្វីបអឺរ៉ុប បន្ទាប់ពីលើកទី១ឈ្នះនៅឆ្នាំ១៩៦៨។ អ្វីដែលអស្ចារ្យទៀតនោះ ក្រោមការដឹកនាំរបស់លោកគ្រូ Roberto Mancini ក្រុមជម្រើសជាតិ
អ៉ីតាលីមិនទាន់បរាជ័យម្តងណាឡើយក្នុងចំណោម៣៤ចុងក្រោយនេះ។
ចំណែកអង់គ្លេសវិញនេះជាលើកដំបូងដែលបានឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ដ៏ធំនេះគិតចាប់តាំងពីឆ្នាំ១៩៦០មក៕





អត្ថបទពី៖ កម្ពុជាថ្មី
កែសម្រួលដោយ៖ Ha Ti
-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦