កីឡា
ប្រវត្តិសាស្ត្រអីតែ អ៉ីតាលី! សូម្បីក្តីស្រមៃ Leo Messi ក៏សម្រេចដូចបំណង ក្រោយបរាជ័យដល់ទៅ ៤ដង
បើទោះបី ធ្លាប់បរាជ័យរហូតដល់ ៤ដង ក្នុងសមរភូមិប្រកួតធំៗលំដាប់ពិភពលោក និងមានពេលខ្លះ Leo Messi មានអារម្មណ៍ចង់បោះបង់ចោលម្ដងៗក៏មាន ប៉ុន្តែ ដរាបណាមិនទាន់បាននាំយកពានកិត្តិយសនាមមកជួនក្លឹប និងមាតុភូមិបានទេ Messi មិនព្រមចុះចាញ់ដាច់ខាត់។
ក្រុមបាល់ទាត់ជម្រើសជាតិអ៉ីតាលីបានក្លាយជាអធិរាជបាល់ទាត់ទ្វីបអឺរ៉ុប EURO 2020 បន្ទាប់ពីបានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសដោយបាល់ប៉េណាល់ទីកាត់សេចក្តីដោយលទ្ធផល ៣-២។

យ៉ាងណាមិញ បើក្រឡេកមកចាប់អារម្មណ៍ជាមួយ អាហ្សង់ទីន វិញ ដែលមានតួអង្គ Leo Messi ជាជំហរនៅក្នុងក្រុម ប្រឹងប្រែងប្រកួតទាំងរបួសសសៃពួរ តាំងពីប្រកួតប៉ះកូឡុំប៊ី និងប្រេស៊ីល មកម្លេះ។ ដោយការតាំងចិត្ត និងការសហការគ្នាបានយ៉ាងល្អ ព្រមជាមួយឆន្ទៈយ៉ាងមុតមាំរបស់ ក្រុមជម្រើសជាតិ អាហ្សង់ទីន ពួកគេបាននាំពានកិត្តិយស Copa America 2021 ជួនក្លឹប និងមាតុភូមិខ្លួន។


គួរបញ្ជាក់ផងដែរថា សម្រាប់កីឡាករឆ្នើម Leo Messi មានក្តីសុបិនចង់ឈ្នះពានដ៏អស្ចារ្យមួយសម្រាប់មាតុភូមិបានម្ដង សម្រាប់ជីវិតជាកីឡាករបាល់ទាត់របស់គាត់។



បើទោះបី ធ្លាប់បរាជ័យរហូតដល់ ៤ដង ក្នុងសមរភូមិប្រកួតធំៗលំដាប់ពិភពលោក និងមានពេលខ្លះ Leo Messi មានអារម្មណ៍ចង់បោះបង់ចោលម្ដងៗក៏មាន ប៉ុន្តែ ដរាបណាមិនទាន់បាននាំយកពានកិត្តិយសនាមមកជួនក្លឹប និងមាតុភូមិបានទេ Messi មិនព្រមចុះចាញ់ដាច់ខាត់។
ជាលទ្ធផល សម្រាប់ពាន Copa America 2021 នេះ ជាផ្លែផ្កាដ៏ផ្អែមតបស្នងមកកាន់ការព្យាយាម និងសេចក្តីមុសមុតរបស់ Messi និងក្រុមជម្រើសជាតិរបស់ប្រទេស៕



អត្ថបទដោយ៖ Ha Ti
-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦