កីឡា
ពាន FIFA Club World Cup ធ្វើដំណើរដល់ទីក្រុង Atlanta សហរដ្ឋអាមេរិក
ទីក្រុង Atlanta បានស្វាគមន៍ពានរង្វាន់ Club World Cup របស់ FIFA នៅកីឡដ្ឋាន Mercedez-Benz កាលពីពេលថ្មីៗនេះ ជាផ្នែកមួយនេះដំណើរទេសចរណ៍របស់ពាន។
ពានរង្វាន់ដែលបានរចនាឡើងដោយសហការជាមួយម៉ាកគ្រឿងអលង្ការប្រណីត Tiffany & Co និងបានដាក់បង្ហាញកាលពីឆ្នាំមុន មានរាងជាថាសមាសទម្រង់ជារង្វង់មូល ដែលរួមមានរូបភាពតំណាងដែលបង្ហាញពីប្រវត្តិដ៏សម្បូរបែបរបស់កីឡា ក៏ដូចជាឈ្មោះសមាគមសមាជិកទាំងអស់របស់ FIFA ទាំង ២១១ ផងដែរ។
ពានរង្វាន់នេះក៏មានការឆ្លាក់ជា ១៣ ភាសាផ្សេងគ្នាផងដែរ ជាមួយនឹងអក្សរស្ទាប។
បន្ទាប់ពីទីក្រុង Atlanta ពានរង្វាន់ Club World Cup ត្រូវបន្តដំណើរទេចរណ៍របស់ខ្លួនជុំវិញពិភពលោកទៅកាន់ទីក្រុង Auckland ប្រទេសនូវែសេឡង់ ទីក្រុងឡុងដ៍ចក្រភពអង់គ្លេស ទីក្រុងសេអ៊ូល និងតូក្យូជាដើម។
ការប្រកួតបាល់ទាត់ជើងឯកក្លិបពិភពលោក FIFA Club World Cup នឹងចាប់ផ្តើមព្រឹត្តិការណ៍ដំបូងរបស់ខ្លួន ជាមួយនឹងការចូលរួមចំនួន ៣២ ក្រុមពីមកពីទ្វីប អឺរ៉ុប អាមេរិកខាងត្បូង អាហ្វ្រិក អាស៊ីចូលរួម ប្រកួតជាលក្ខណៈវិលជុំបែកចែកពូលដូច World Cup របស់ក្រុមជម្រើសជាតិផងដែរ៕ អត្ថបទ៖នាង សុភាវុធ



-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ