កីឡា
ព្រះខ័នរាជស្វាយរៀង នឹងគ្រងជើងឯកលីគកំពូលកម្ពុជាល្ងាចនេះ បើបន្ដឈ្នះណាហ្គាវើលដ៏
ក្រុមព្រះខ័នរាជស្វាយរៀង ត្រូវការត្រឹម ៣ពិន្ទុទៀតប៉ុណ្ណោះ ក្នុងចំណោម ៣ប្រកួតនៅសល់ ពិសេសប្រសិនបើពួកគេ បន្ដយកឈ្នះក្រុមណាហ្គាវើលដ៏ នៅល្ងាចថ្ងៃទី៣០ ខែមេសានេះ ព្រះខ័នរាជស្វាយរៀង នឹងក្លាយជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២០២៥ ជាផ្លូវការតែម្ដង។
សម្រាប់ជំនួបរវាងក្រុមទាំងពីរល្ងាចនេះ នឹងធ្វើឡើងនៅកីឡដ្ឋានខេត្តស្វាយរៀង ដែលជាការប្រកួតសប្ដាហ៍ទី៣១ នៃលីគកំពូលកម្ពុជា បន្ទាប់ពីណាហ្គាវើលដ៏ បានសម្រេចលើកការប្រកួតនេះ តាមសំណើររបស់ក្លិបព្រះខ័នរាជស្វាយរៀង ដែលជាន់គ្នានឹងការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2024/25 ដើម្បីសម្រួលដល់ក្លិបតំណាងកម្ពុជា បានត្រៀមលក្ខណៈប្រកួតប្រជែងជាមួយក្លិប FK Arkadag មកពីប្រទេសតួកម៉េនីស្ថាន នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ។
ជុំវិញជំនួបលើកទី៤ ដែលជាការជួបគ្នាលើកចុងក្រោយក្នុងលីគរដូវកាលនេះដែរ ពិតជាសំខាន់សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង ដ្បិតប្រសិនបើទទួលបានជ័យជម្នះ ពួកគេនឹងក្លាយជាជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ជាផ្លូវការ តែប្រសិនបើស្មើ ឬចាញ់វិញ ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ នឹងត្រូវរង់ចាំអ៊ុតលទ្ធផលការប្រកួតនៅសល់ ព្រោះបច្ចុប្បន្នពួកគេ កំពុងមានប្រៀបលើក្រុមឈរលេខ២ ភ្នំពញក្រោន ៧ពិន្ទុនៅឡើយ ស្របពេលក្រុមនីមួយៗ នៅសល់ ៣ប្រកួតស្មើគ្នាក្នុងដៃ។
ក្រឡេកទៅមើលប្រវត្តិជួបគ្នាក្នុងលីគរដូវកាលនេះវិញ ណាហ្គាវើលដ៏ មិនធ្លាប់ឈ្នះ ឬស្មើឡើយ សូម្បីឱកាសស៊ុតបញ្ចូលទីក្រុមរបស់លោក Pep Munoz ក៏គ្មានដែរ ដោយជួបគ្នា ៣លើក ព្រះខ័នរាជស្វាយរៀង ឈ្នះទាំងអស់ ក្នុងនោះជើងទី១ និងជើងទី២ នៃដំណាក់កាលទី១ ពួកគេបានយកឈ្នះក្នុងលទ្ធផល ២-០ ដូចគ្នា គ្រាដែលជំនួបជើងទី១ ក្នុងដំណាក់កាលទី២ ឬវគ្គ Top-6 ព្រះខ័នរាជស្វាយរៀង បានយកឈ្នះរហូតដល់ ៤-០ ។
ដូច្នេះចាំមើលល្ងាចនេះ តើព្រះខ័នរាជស្វាយរៀង អាចរក្សាកំណត់ត្រាឈ្នះ ដើម្បីគ្រងជើងឯកលីគកំពូលកម្ពុជា ជាលើកទី៤ បានដែលឬទេ?
អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕
-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ