កីឡា
កីឡាករអូស្រ្តាលី Oscar Piastri ពន្លាតពិន្ទុនាំមុខក្នុងតារាងជើងឯកក្រោយឈ្នះ F1 នៅ Miami
កីឡាករប្រណាំងរថយន្តអូស្រ្តាលី Oscar Piastri បានប្រជែងឈ្នះការប្រណាំង F1 នៅទីក្រុង Miami សហរដ្ឋអាមេរិក ដែលជាជ័យជនះទីបួនក្នុងចំណោម ៦ ទីលានរដូវកាលនេះ។
ជើងឯកពិភពលោកបួនសម័យ Max Verstappen ជាអ្នកឈ្នះការប្រណាំងយកទីចេញដំណើរកាលពីថ្ងៃសៅរ៍ តែការចេញដំណើររបស់កីឡាករហូឡង់រូបនេះត្រដាប់ត្រដួសទោះរក្សាការនាំមុខក៏ដោយ។
កីឡាកររបស់ក្រុម McLaren ទាំងពីរមានល្បឿនគួរកត់សំគាល់នៅ Miami នេះតែត្រូវរង់ចាំដល់ជុំទី ១៤ ទើប Oscar Piastri វ៉ាជែងផុត Max Verstappen បានសម្រេចបន្ទាប់ពីកីឡាកររបស់ Red Bull រូបនេះព្យាយាមរារាំង Piastri ពីការវ៉ាជែងជាច្រើនជុំប្រកបដោយគ្រោះថ្នាក់។
មិនយូរប៉ុន្មាន បន្ទាប់ពីការវ៉ាជែងគ្នាទៅវិញទៅមក កីឡាកររបស់ McLaren ម្នាក់ទៀត Lando Norris ក៏វ៉ា Verstappen បានសម្រេច និងបញ្ចប់ទីដោយលេខមួយ និងលេខពីរសម្រាប់ McLaren។
ចំណែក Verstappen ក៏បាត់បង់មួយតំណែងទៀតឆក់យកដោយ George Russell របស់ Mercedes ទទួលបានតំណែងលេខបីនៅ Miami នេះ។
តាមរយៈជ័យជំនះនៅ Miami នេះ និងជាជ័យជំនះទីបួនរដូវកាលនេះ Oscar Piastri នៅពេលនេះមាន ១៣១ ពិន្ទុ នាំមុខដាច់មិត្តរួមក្រុម Lando Norris ១៦ ពិន្ទុ ខណៈ Max Verstappen លេខបីមាន ៩៩ ពិន្ទុ។
ទីលានទី ៧ រដូវកាលនេះ Formula One នឹងបន្តដំណើរទៅ Emilia Romagna Grand Prix ទឹកដីអ៊ីតាលីនៅសប្តាហ៍ក្រោយ៕
អត្ថបទ៖នាង សុភាវុធ
-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ