កីឡា
Al-Ahli ឈ្នះ Kawasaki Frontale គ្រងជើងឯក AFC Champions League Elite លើកដំបូងក្នុងប្រវត្តិសាស្រ្ត
បបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត Al-Ahli បានក្លាយជើងឯកនៃការប្រកួតក្របខណ្ឌក្លិបកំពូលអាស៊ី AFC Champions League Elite លើកដំបូងក្នុងប្រវតិ្តសាស្រ្តក្លិប ក្រោយយកឈ្នះក្រុមជប៉ុន Kawasaki Frontale នៅវគ្គផ្តាច់ព្រ័ត្រ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន King Abdullah Sports City ចុងសប្តាហ៍កន្លងទៅនៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីត Al-Ahli រកបានគ្រាប់នាំមុខនៅនាទីទី ៣៥ ដោយខ្សែប្រយុទ្ធស្លាបប្រេស៊ីល Galeno មុនពេលអតីតខ្សែប្រយុទ្ធ AC Milan, Franck Kessie តែតបញ្ចូលទីគ្រាប់ទីពីរ ៧ នាទីបន្ទាប់។
មិនមានគ្រាប់បាល់កើតឡើងទៀតឡើយនៅវគ្គទីពីរ ខណៈ Al-Ahli បញ្ចប់ការប្រកួតជាមួយនឹងជ័យជំនះ ២-០ លើ Kawasaki Frontale។
មុនឡើងមកដល់វគ្គនេះ Al-Ahli បានទម្លាក់ក្រុមរួមលីគ Al-Hilal នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈ Kawasaki Frontale ទម្លាក់ Al-Nassr។
នេះជាជើងឯកក្របខណ្ឌកំពូលអាស៊ីដំបូងសម្រាប់ Al-Ahli ដែលធ្លាប់ត្រឹមឡើងវគ្គផ្តាច់ព្រ័ត្រពីរលើកបរាជ័យនៅឆ្នាំ ១៩៨៦ និង ២០១២។
Al-Ahli ក៏បានក្លាយជាក្លិបអារ៉ាប៊ីសាអ៊ូឌីតទីបីដែលឈ្នះជើងឯកនេះ បន្ទាប់ពី Al-Ittihad និង Al-Hilal ដែលធ្លាប់ឈ្នះជើងឯកបួនសម័យ៕
អត្ថបទ៖នាង សុភាវុធ
-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ