កីឡា
កីឡាការិនីជិត ៥០នាក់ ចូលរួមធ្វើតេស្ដជម្រើសជាតិ U19 កម្ពុជា ត្រៀមការប្រកួតជើងឯកអាស៊ាន ខែក្រោយ
ក្រុមបាល់ទាត់ជម្រើសជាតិនារីអាយុក្រោម ១៩ឆ្នាំកម្ពុជា បានចាប់ផ្ដើមធ្វើតេស្ដហើយ ដើម្បីចម្រាញ់ធនធានកីឡាការិនីឆ្នើមៗត្រៀមការប្រកួតជើងឯកបាល់ទាត់នារីអាយុក្រោម ១៩ឆ្នាំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ASEAN U19 Girls’ Championship 2025 នៅប្រទេសវៀតណាម នាថ្ងៃទី៩ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។
បេសកកម្មក្រុមជម្រើសជាតិនារី U19 កម្ពុជា ដែលដឹកនាំដោយគ្រូបង្វឹក ឈឺន នីផា នេះ ត្រូវបានកោះហៅកីឡាការិនីវ័យក្មេងចំនួន ៤៥នាក់ចូលរួមធ្វើតេស្ដសមត្ថភាពដំណាក់កាលទី១ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅសាលាបាល់ទាត់ជាតិបាទី ។
ចំពោះកីឡាការិនី ដែលបានកោះហៅមកធ្វើតេស្ដនេះដែរ រួមមានសមាជិកសមាគមក្លិបបាល់ទាត់មីស្ទើរលេង ១០នាក់, ក្លិបបាល់ទាត់សៀមរាប ៩នាក់, ក្លិបបឹងកេត ៦នាក់, ណាហ្គាវើលដ៏ ៦នាក់, ព្រះខ័នរាជស្វាយរៀង ៥នាក់, វិសាខា ៥នាក់, ភ្នំពេញក្រោន ២នាក់ និងសមាជិកក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ២នាក់។ សម្រាប់លក្ខណៈ នៃការធ្វើតេស្ដនេះដែរ នៅមិនទាន់បញ្ជាក់នឹងធ្វើប៉ុន្មានដំណាក់កាលនៅឡើយទេ។
គួរដឹងថា យុទ្ធនាការប្រកួតពានរង្វាន់ ASEAN U19 Girls’ Championship 2025 ដែលនឹងធ្វើឡើងនៅទីក្រុងហូជីមិញ ប្រទេសវៀតណាមនេះ ក្រុមជម្រើសជាតិនារីអាយុក្រោម ១៩ឆ្នាំកម្ពុជា ស្ថិតក្នុងពូលB ជាមួយថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី គ្រាដែលពូលA មាន ៤ក្រុមដូចគ្នា គឺមានម្ចាស់ផ្ទះវៀតណាម មីយ៉ាន់ម៉ា ឡាវ និងទីម័រខាងកើត៕
អត្ថបទ លី ឈុនឡា, រូបភាព FFC៕

-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ