កីឡា
Jonathan Tah ចាកចេញពី Leverkusen មកកាន់ Bayern Munich ដោយគ្មានតម្លៃផ្ទេរ
ក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich បានប្រកាសពីការមកដល់របស់ខ្សែការពារអាល្លឺម៉ង់ Jonathan Tah ផ្លាស់ពី Bayer Leverkusen ដោយគ្មានតម្លៃផ្ទេរ។
កីឡាករវ័យ ២៩ ឆ្នាំជម្រើសជាតិអាល្លឺម៉ង់រូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ ឆ្នាំនៅកីឡដ្ឋាន Allianz Arena។
Jonathan Tah បានចំនាយពេល ១០ ឆ្នាំជាមួយ Leverkusen ឈ្នះជើងឯក Bundesliga និង German Cup ដោយមិនចាញ់មួយប្រកួតសោះក្នុងរដូវកាល ២០២៣-២៤ ក្រោមការដឹកនាំរបស់លោក Xabi Alonso ដែលទើបចាកចេញទៅដឹកនាំ Real Madrid។
មុនការសម្រេចចិត្តផ្លាស់មក Bayern Munich, Jonathan Tah បានទទួលការចាប់អារម្មណ៍ និងធ្វើទំនាក់ទំនងពីក្លិបជាច្រើនដូចជា Liverpool, Spurs, Manchester United, Barcelona និង Real Madrid ផងដែរ។
Jonathan Tah រយៈពេល ១០ ឆ្នាំនៅ Leverkusen បង្ហាញខ្លួនផ្លូវការសរុប ២៩១ ប្រកួតស៊ុតបញ្ចូលទីបាន ១៥ គ្រាប់ក្នុងតូនាទីជាខ្សែការពារ និងបង្ហាញខ្លួន ៣៥ លើកជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់។
Bayern Munich គឺជាជើងឯកអាល្លឺម៉ង់ Bundesliga រដូវកាលដែលទើបបញ្ចប់នេះ ដោយដាច់ក្រុមលេខពីរ Leverkusen ១៣ ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ

-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ