កីឡា
កីឡាករអង់គ្លេស Simon Yates ឈ្នះជើងឯកប្រណាំងកង់ Giro d’Italia លើកដំបូងក្នុងអាជីព
កីឡាករប្រណាំងកង់អង់គ្លេស Simon Yates បានប្រជែងឈ្នះជើងឯកព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Giro d’Italia លើកដំបូងក្នុងអាជីពក្រោយមកដល់ទីព្រ័ត្រដោយសុវត្ថិភាពនៅដំណាក់កាលចុងក្រោយនៅទីក្រុងរ៉ូម។
កីឡាករវ័យ ៣២ ឆ្នាំរូបនេះ បានឡើងមកនាំមុខគេក្នុងតារាងរួមជាលើកដំបូងក្រោយឈ្នះការប្រណាំងដំណាក់កាលទី ២០ កាលពីថ្ងៃសៅរ៍។
ចំណែកដំណាក់កាលចុងក្រោយនៅថ្ងៃអាទិត្យដែលមានចំងាយផ្លូវ ១៤៣ គីឡូម៉ែត្រ មិត្តរួមក្រុម Visma-Lease កីឡាករហូឡង់ Olav Kooij ជាអ្នកឈ្នះក្រោយមកដល់ទីព្រ័ត្រមុនគេចំណាយពេលបីម៉ោង ១២ នាទី ១៩ វិនាទី។
តាមរយៈការចំណេញពេលវេលាច្រើនកាលពីថ្ងៃសៅរ៍ និងការបញ្ចប់នៅទីក្រុងរ៉ូមនៅថ្ងៃអាទិត្យ Simon Yates ឈ្នះជើងឯក Giro d’Italia ដោយមានថេរវេលាចំណេញដាច់ ៣ នាទី ៥៦ វិនាទី ពីកីឡាករម៉ិកស៊ិក Isaac del Toro ដែលនាំមុខជាច្រើនដំណាក់កាលកន្លងមក ខណៈលេខបីបានទៅកីឡាករកូឡុំប៊ី Richard Carapaz។
សូមបញ្ជាក់ថា នេះជាជើងឯក Giro d’Italia លើកដំបូងសម្រាប់ Simon Yates តែជាជើងឯក Grand Tour លើកទីពីរបន្ទាប់ពីធ្លាប់លើកដំបូងនៅឆ្នាំ ២០១៨ ជើងឯក Vuelta a Espana។
Simon Yates ជាកីឡាករអង់គ្លេសទីពីរប៉ុណ្ណោះដែលឈ្នះជើងឯក Grand Tour ច្រើនដង បន្ទាប់ពី Chris Froome ដែលឈ្នះសរុប ៧ លើក៕
អត្ថបទ៖នាង សុភាវុធ

-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ