កីឡា
LAFC ឈ្នះការប្រកួត Play-Off លើ Club America ទទួលបានកៅអី Club World Cup
ក្លិបបាល់ទាត់អាមេរិក Los Angeles FC បានកក់កៅអីនៅព្រឹត្តិការណ៍ជើងឯកក្លិបបាល់ទាត់ពិភពលោក Club World Cup ក្រោយយកឈ្នះក្លិបម៉ិកស៊ិក Club America ក្នុងការប្រកួត Play-Off។
ក្រុមទាំងពីរបានទទួលការសម្រេចឱ្យលេង Play-Off យកកៅអី Club World Cup បន្ទាប់ពីតុលាកាកីឡាសម្រេចចុងក្រោយក្រោមការប្តឹងតវ៉ាពីក្លិបម៉ិកស៊ិក Club Leon ដែលត្រូវបានដកសិទ្ធមិនឱ្យចូលរួមប្រកួត ក្នុងហេតុផលមិនអនុញ្ញាតិឱ្យក្រុមពីររឺច្រើនដែលស្ថិតក្រោមការវិនិយោគដោយម្ចាស់តែមួយចូលរួមការប្រកួតរួមគ្នា។
ក្រុមទាំងពីរត្រូវបានជ្រើសរើសឱ្យប្រកួត Play-Off បន្ទាប់ពី LAFC ជាក្រុមដែលលេងចាញ់ Club Leon នៅវគ្គផ្តាច់ព្រ័ត្រ CONCACAF Champions League ខណៈ Club America ជាក្លិបដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតមួយពីក្រោម Club Leon។
Club America រកបានគ្រាប់នាំមុខមុននៅនាទីទី ៦៤ ក្នុងការប្រកួតដោយគ្រាប់បាល់ពិន័យ ១១ ម៉ែត្ររបស់ Brian Rodriguez ខណៈហៀបនឹងចប់ទៅហើយកីឡាករប្រេស៊ីល Igoe Jesus តែតបញ្ចូលទីតាមស្មើឱ្យ LAFC នៅនាទីទី ៨៩ ធ្វើឱ្យក្រុមទាំងពីរត្រូវលេងម៉ោងបន្ថែម ១៥ នាទីពីរដង។
អតីតខ្សែប្រយុទ្ធ Chelsea និង Arsenal, Olivier Giroud ដែលត្រូវបានផ្លាស់ប្តូរចូលនៅនាទីទី ៧៤ នោះគឺជាអ្នកបញ្ជូនបាល់ឱ្យខ្សែប្រយុទ្ធហ្កាបុង Denis Bouanga ស៊ុតបញ្ចូលទីនៅម៉ោងបន្ថែមដែលជាគ្រាប់ជ័យជំនះ។
LAFC នៅពេលនេះត្រូវស្ថិតក្នុងពូល D ជាមួយក្លិបអង់គ្លេសតោខៀវ Chelsea មុនគេ មុនបន្តជួបជាមួយក្លិបប្រេស៊ីល Flamengo និងចុងក្រោយក្លិបទុយនីស៊ី Esperance Sportive de Tunis៕

-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ