កីឡា
Chelsea ទិញបានខ្សែប្រយុទ្ធ Liam Delap ពី Ipswich តម្លៃ ៣០ លានផោន
ក្លិបបាល់ទាត់តោខៀវ Chelsea បានសម្រេចក្នុងនាំយកខ្សែប្រយុទ្ធ Liam Delap ពី Ipswich Town ហើយក្នុងតម្លៃផ្ទេរ ៣០ លានផោន។
កីឡាករវ័យ ២២ ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ៦ ឆ្នាំនៅ Stamford Bridge បន្ទាប់ពី Chelsea ព្រមព្រៀងជាមួយ Ipswich ជុំវិញតម្លៃផ្តាច់កិច្ចសន្យា។
ក្រុមរបស់លោក Enzo Maresca បានយកឈ្នះការប្រកួតប្រជែងពី Manchester United, Newcastle និង Everton ដែលសុទ្ធតែបានចរចានាំយកកីឡាករជម្រើសជាតិអាយុក្រោម ២១ ឆ្នាំអង់គ្លេសរូបនេះ។
Liam Delap មានរដូវកាលដ៏អស្ចារ្យរបស់ខ្លួននៅ Ipswich បើទោះជាធ្លាក់ចេញពី Premier League តែគេរកបាន ១២ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៧ ប្រកួត។
Liam Delap ធ្លាប់ចំនាយពេលខ្ចីនៅ Stoke City, Preston និង Hull City មុនពេលផ្លាស់មក Ipswich នៅឆ្នាំ ២០២៤ តម្លៃ ២០ លានផោន។
ជាកូនប្រុសរបស់អតីតកីឡាករជម្រើសជាតិអៀរឡង់ Rory Delap, Liam Delap ដំបូងគឺជាកីឡាករនៅថ្នាលយុវជនរបស់ Derby County មុនពេលផ្លាស់ទៅ Man City។
Delap ធ្លាប់បង្ហាញខ្លួន ៦ ប្រកួតផងដែរឱ្យ City ស៊ុតបញ្ចូលទីមួយគ្រាប់នៅ League Cup។
Chelsea ដែលឈ្នះជើងឯក Conference League និងមានកៅអីនៅ Champions League រដូវកាលក្រោយនោះ ជាឱកាសសម្រាប់កីឡាករវ័យ ២២ ឆ្នាំរូបនេះបង្ហាញខ្លួននៅក្របខណ្ឌអឺរ៉ុបលើកដំបូង៕
អត្ថបទ៖នាង សុភាវុធ

-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ