កីឡា
Man City ព្រមព្រៀងជាមួយ AC Milan តម្លៃ ៥៥ លានអឺរ៉ូផ្ទេរខ្សែបម្រើហូឡង់ Tijjani Reijnders
ក្លិបបាល់ទាត់ Manchester City បានឈានដល់កិច្ចព្រមព្រៀងតម្លៃ ៥៥ លានអឺរ៉ូជាមួយក្លិបអ៊ីតាលី AC Milan ហើយ ក្នុងការផ្ទេរខ្សែបម្រើហូឡង់ Tijjani Reijnders។
កីឡាករវ័យ ២៦ ឆ្នាំរូបនេះនឹងចុះហត្ថលេខារយៈពេលប្រាំឆ្នាំនៅកីឡដ្ឋាន Etihad បន្ទាប់ពីព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនផងដែរ។
Manchester City សង្ឃឹមថានឹងសម្រេចរួចរាល់ការផ្ទេរនេះមុន Club World Cup មកដល់នៅថ្ងៃទី ១៤ ខែមិថុមិថុនាខាងមុខនេះ ខណៈដែលពួកគេកំពុងមានវិបត្តិខ្សែបម្រើដោយក្នុងនោះ Rodri ទើបជាសះស្បើយក៏ពិតមែនតែមិនទាន់វិលមករកទម្រង់ដើមនៅឡើយ ហើយខ្សែបម្រើក្រូអាស៊ី Mateo Kovacic ក៏ទើបរងរបួសដាច់សសៃរជង្គង់ផងដែរ។
ចំណែកខ្សែបម្រើប៊ែលហ្ស៊ិក Kevin de Bruyne ទំនងជាមិនមានមុខនៅ Club World Cup ជាមួយ City ដែរ ស្របពេលកំពុងចរចាផ្លាស់ទៅក្លិបអ៊ីតាលី Napoli។
បង្ហាញខ្លួន ២២ លើកជាមួយក្រុមជម្រើសជាតិហូឡង់ Tijjani Reijnders ជាប្រភេទខ្សែបម្រើកណ្តាលដែល City ខ្វះខាតនាពេលកន្លងមក។
កីឡាករវ័យ ២៦ ឆ្នាំរូបនេះ ស៊ុតបញ្ចូលទីបាន ១៥ គ្រាប់ក្នុងការបង្ហាញខ្លួន ៥៤ ប្រកួតគ្រប់ក្របខណ្ឌឱ្យ AC Milan ដែលបានបញ្ចប់រដូវកាលមិនល្អខកខានការប្រកួតនានានៅអឺរ៉ុបរដូវកាលក្រោយ៕
អត្ថបទ៖នាង សុភាវុធ

-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ