កីឡា
ភ្នំពេញក្រោន និងអង្គការស្មារតីនៃអ្នកកីឡា ចាប់ដៃគ្នាបញ្ជ្រាបការអព់រំពីគ្រាប់មីន និងគ្រប់មិនទាន់ផ្ទុះ
ក្លិបបាល់ទាត់ភ្នំពេញក្រោន នាពេលថ្មីៗ បានប្រកាសអំពីកិច្ចសហការជាមួយអង្គការស្មារតីនៃអ្នកកីឡា ក្នុងការគំនិតផ្តួចផ្តើមថ្មីមួយ អំពីគម្រោង «បាល់ទាត់ និងការអប់រំអំពីហានិភ័យអំពីគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ សម្រាប់យុវជនដែលផ្លាស់ទីលំនៅ»។
ប្រភពព័ត៌មានពីក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គម្រោងដ៏សំខាន់នេះ ក្រោមកិច្ចសហការណ៍ជាមួយ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(CMAA) ដើម្បីបញ្ជ្រាបការអប់រំ ស្តីពីហានិភ័យនៃអាវុធជាតិផ្ទុះ (EORE) ជាបន្ទាន់ តាមរយៈកីឡាបាល់ទាត់ ជាប្រភេទកីឡាទទួលបានការស្រលាញ់ដោយយុវជនដែលផ្លាស់ទីលំនៅក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ។
ប្រភពដដែលបានបន្ដថា ការគំនិតផ្តួចផ្តើមបង្កើតគម្រោងនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពជម្លោះព្រំដែននាពេលថ្មីៗនេះ រវាងកម្ពុជា និងថៃ ដែលនាំឲ្យមានការផ្លាស់ទីលំនៅរបស់គ្រួសារជាច្រើន ខណៈពេលដែលសហគមន៍ជាច្រើន កំពុងចាប់ផ្តើមដំណើរការត្រឡប់ទៅផ្ទះរបស់ពួកគេវិញ អាចជាការគំរាមកំហែងនៃហានិភ័យសំណល់ជាតិផ្ទុះដែលសល់ពីសង្រ្គាម(ERW) ដែលនៅតែជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ជាពិសេសសម្រាប់កុមារ។
លោក លី ហៀង អគ្គលេខាធិការអតីតក្រុមជើងឯកលីគ ៨សម័យនេះ បានថ្លែងថា ភ្នំពេញក្រោន គឺលើសពីក្លឹបបាល់ទាត់មួយ ដោយក្លិបគឺជាសសរស្តម្ភមួយនៃសហគមន៍។ សុវត្ថិភាព និងសុខុមាលភាពរបស់យុវជនកម្ពុជា គឺជាអាទិភាពបំផុតរបស់ក្លិប។ ដូច្នេះតាមរយៈការចាប់ដៃគូជាមួយអង្គការស្មារតីនៃអ្នកកីឡា ក្លិបអាចប្រើប្រាស់អនុភាពកីឡាបាល់ទាត់ ដើម្បីផ្តល់សារសង្គ្រោះជីវិតការភ្ជាប់ទំនាក់ទំនង និងជះឥទ្ធិពលសម្រាប់យុវជនទាំងអស់។
ចំពោះអង្គការស្មារតីនៃអ្នកកីឡា ដែលជាអង្គការក្រៅរដ្ឋាភិបាលដ៏ល្បីល្បាញ ដែលមានឯកទេសក្នុងការប្រើប្រាស់កីឡាបាល់ទាត់ដើម្បីបង្រៀនការយល់ដឹងអំពីហានិភ័យអំពីមីន និងគ្រាប់មិនទាន់ផ្ទុះ នឹងដឹកនាំការបណ្តុះបណ្តាលដោយផ្ទាល់តាមរយៈគរុកោសល្យរបស់ខ្លួន។ កម្មវិធីសិក្សាដែលត្រូវបានបង្កើតឡើងក្នុងភាពជាដៃគូជាមួយ CMAA នឹងផ្តល់នូវព័ត៌មានសំខាន់ៗ ស្តីពីការកំណត់អត្តសញ្ញាណ ការជៀសវាង និងការរាយការណ៍អំពីគ្រាប់មិនទាន់ផ្ទុះទាំងអស់ តាមរយៈកម្មវិធីកីឡាដើម្បីសាមគ្គីភាព និងការអប់រំកាយដើម្បីឲ្យស្មារតីរឹងមាំឡើងវិញក្រោយពីភាពភ័យខ្លាចនៃសង្រ្គាម។
លោក Scotty Lee ស្ថាបនិកអង្គការស្មារតីនៃអ្នកកីឡា បានបង្ហាញសេចក្ដីសោមនស្សរីករាយ ក្នុងការចូលរួមជាមួយក្លឹបភ្នំពេញក្រោន និង CMAA លើគម្រោងដ៏សំខាន់នេះ ដ្បិតបាល់ទាត់ បានផ្តល់នូវវេទិការពិសេសមួយ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយកុមារ និងបញ្ជូនព័ត៌មានសុវត្ថិភាពសំខាន់ៗ នៅក្នុងបរិយាកាសដែលមិនមានការបំភិតបំភ័យ។ ដូច្នេះតាមរយៈភាពជាដៃគូនេះ នឹងអនុញ្ញាតអង្គការបានភ្ជាប់ទៅដល់កុមារ និងយុវជន ដែលផ្លាស់ទីលំនៅរាប់រយនាក់ និងផ្តល់ឲ្យពួកគេនូវចំណេះដឹងដែលចាំបាច់ត្រូវការដើម្បីរក្សាសុវត្ថិភាពនៅពេលពួកគេត្រឡប់ទៅផ្ទះវិញ។
តាមផែនការ គម្រោង «បាល់ទាត់ និងការអប់រំអំពីហានិភ័យអំពីគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ សម្រាប់យុវជនដែលផ្លាស់ទីលំនៅ» នេះ នឹងត្រូវដាក់ឲ្យប្រើនៅក្នុងជំរំជនភៀសសឹក និងសហគមន៍វិលត្រឡប់មកវិញក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហា រក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ៕ អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ