កីឡា
២ក្រុមបន្ដភាពខ្លាំងក្នុងពាន Svay Rieng Cup U15 ខណៈយុវជនសាមគ្គី ស្គាល់ចាញ់លើកដំបូង
ពានរង្វាន់យុវជន Svay Rieng Cup U15 ឆ្នាំ២០២៥ បានរកឃើញក្រុមឡើងវគ្គបន្ដជាបណ្ដើរៗហើយ ស្របពេលក្រុមយុវជនគោព្រៃភូមិស្វាយធំ និងក្រុមយុវជន U15 ព្រះខ័នរាជស្វាយរៀង បន្ដភាពខ្លាំង ដោយមិនស្គាល់ចាញ់ ខណៈក្រុមយុវជនសាមគ្គី រងបរាជ័យលើកដំបូង គិតត្រឹមសប្ដាហ៍ទី៩ នៃវគ្គជម្រុះតាមពូល កាលពីថ្មីៗ។
សម្រាប់ក្រុមគោព្រៃភូមិស្វាយធំ បានយកឈ្នះក្រុម CRS Sport ដោយលទ្ធផល ៣-២ ក្នុងជំនួបបញ្ចប់ពូលA ដើម្បីរក្សាតំណែងកំពូលតារាង ដោយរកបាន ១៤ពិន្ទុ ក្រោយឆ្លងកាត់ ៦ប្រកួតឈ្នះ ៤ និងស្មើ ២ ខណៈក្រុមយុវជន CRS Sport បានត្រឹមឈរលេខ២ ដោយរកបាន ១១ពិន្ទុ ជាមួយលទ្ធផល ៦ប្រកួតដូចគ្នា ឈ្នះ ៣ ស្មើ ២ និងចាញ់ ១។
ចំណែកក្រុមយុវជន U15 ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមយុវជន ស.ស.យ.ក ឃុំត្នោត ដោយលទ្ធផល ៨-៣ ដើម្បីរក្សាកំណត់ត្រាឈ្នះ ១០០% ពោលគឺ ៥ប្រកួតឈ្នះទាំង ៥ រកបាន ១៥ពិន្ទុ តាមពីក្រោយដោយក្រុមសាលាបឋមសិក្សាជ្រៃធំ ដែលរកបាន ១២ពិន្ទុ ខណៈក្រុមទាំងពីរ នៅសល់ ១ប្រកួតក្នុងដៃដូចគ្នា ក្នុងការប្រកួតពូលC។
ដោយឡែកក្រុមយុវជនសាមគ្គី បានស្គាល់បរាជ័យលើកដំបូង ក្រោមថ្វីជើងក្រុម Young Stars ដោយលទ្ធផល ២-១ ដែលជាជំនួបបញ្ចប់ពូលB ។ បែបនេះក្ដី យុវជនសាមគ្គី នៅតែរក្សាតំណែងកំពូលតារាង ដោយរកបាន ១៥ពិន្ទុ បន្ទាប់ពីឈ្នះ ៥ប្រកួត និងចាញ់ ១ តាមពីក្រោយដោយក្រុមសាមគ្គីកីឡា ដែលរកបាន ១២ពិន្ទុ និងក្រុម Young Stars បានត្រឹមឈរលេខ៣ រកបាន ៦ពិន្ទុ លើក្រុម ស.ស.យ.ក ស្រុកស្វាយទាប ដែលរកបាន ៣ពិន្ទុប៉ុណ្ណោះក្នុងចំណោម ៦ប្រកួត។
ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតបញ្ចប់ពូលD វិញ ក្រុមធូប្រាឌឺបាវិត បានត្រឹមចែកគ្នា ១ពិន្ទុ ជាមួយក្រុមត្នោតអេហ្វស៊ី ក្រោយប្រកួតស្មើគ្នា ០-០ ។ លទ្ធផលស្មើគ្នានេះ នាំឲ្យក្រុមត្នោតអេហ្វស៊ី រក្សាតំណែងលេខ២ រកបាន ៤ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាងដារ៉ូពិទូ Sport FC ដែលរកបាន ១០ពិន្ទុ។
គួរដឹងថា ពានរង្វាន់កម្រិតយុវជន ដែលផ្ដួចផ្ដើមរៀបចំដោយឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង និងជាប្រធានក្លិបព្រះខ័នរាជស្វាយរៀង ឆ្នាំនេះ មាន ១៥ក្រុមចូលរួម និងបែងចែកជា ៤ពូល ក្នុងនោះពូលA-B និងពូលC មាន ៤ក្រុមស្មើគ្នា គ្រាដែលពូលD មាន ៣ក្រុម ដែលនឹងត្រូវធ្វើការប្រកួតសន្សំពិន្ទុ ដើម្បីស្វែងរកក្រុមលេខ១ និងលេខ២ ប្រចាំពូលនីមួយៗ ឡើងទៅវគ្គ ៨ក្រុមចុងក្រោយ។
ចំពោះប្រាក់រង្វាន់លើកទឹកចិត្តក្រុមទទួលបានជ័យាលភីវិញ ក្រុមជើងឯក នឹងទទួលបានពាន មេដាយមាស អមប្រាក់រង្វាន់ ៨លានរៀល, លេខ២ ទទួលបានមេដាយប្រាក់ អមប្រាក់រង្វាន់ ៤លានរៀល, លេខ៣ ទទួលបានមេដាយសំរឹទ្ធ អមប្រាក់រង្វាន់ ២លានរៀល និងលេខ៤ ទទួលបានប្រាក់រង្វាន់ ១លានរៀលផងដែរ៕ អត្ថបទ លី ឈុនឡា







-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ