កីឡា
សកម្មភាពកីឡាដើម្បីលើកកម្ពស់សុខភាពពលរដ្ឋ ជួយឲ្យ អេអាយអេ ឈ្នះពានរង្វាន់ ៧
តាមរយៈសកម្មភាពកីឡា ពិសេសកីឡាបាល់ទាត់ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពដល់ប្រជាពលរដ្ឋគ្រប់វ័យ ព្រមទាំងសិស្សានុសិស្ស បានជំរុញឲ្យ អេអាយអេ ខេមបូឌា ឈ្នះពានរង្វាន់ធំៗចំនួន ៧ នៅក្នុងវេទិកាក្នុងស្រុក និងអន្ដរជាតិ។
ពានរង្វាន់ទាំង ៧ នេះ គឺជាការទទួលស្គាល់នូវគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុន ក្នុងការទាញយកអត្ថប្រយោជន៍ពីគំនិតផ្តួចផ្តើមបាល់ទាត់ និងកីឡាផ្សេងទៀត ដើម្បីជំរុញប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងកាន់តែប្រសើរ តាមរយៈការចូលរួមសកម្មភាពកីឡា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល «ប្រជាជនម្នាក់ ត្រូវចេះលេងកីឡាមួយប្រភេទប្រចាំជីវិត»។
កំឡុងឆ្នាំ២០២៥ នេះ ក្រុមហ៊ុនបានបង្កើតនូវគំនិតផ្ដួចផ្ដើម និងការងារសង្គមជាច្រើន ដើម្បីគាំទ្រ និងផ្សារភ្ជាប់សហគមន៍តាមកីឡា ដោយរាប់ចាប់ពីវគ្គបណ្តុះបណ្តាលបាល់ទាត់ថ្នាក់មូលដ្ឋាន រហូតដល់យុទ្ធនាការទូទាំងប្រទេស ដែលលើកទឹកចិត្តដល់របៀបរស់នៅសកម្ម ហើយគំនិតផ្តួចផ្តើមទាំងនេះ មិនត្រឹមតែបានលើកកម្ពស់គោលបំណងរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតផលប្រែប្រួលវិជ្ជមានយូរអង្វែងនៅទូទាំងទៀតផង។
តាមរយៈសកម្មភាពទាំងអស់នេះ បានធ្វើឲ្យ អេអាយអេ ក្លាយជាផ្នែកមួយ ដែលបានរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ រហូតឈ្នះពានរង្វាន់ចំនួន ៧ ក្នុងមាន ៣ពានរង្វាន់ ទទួលបានពីស្ថាប័ន HR ASIA ក្នុងនាមជាក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី ក្នុងរយៈពេល ៦ឆ្នាំជាប់គ្នា(ឆ្នាំ២០២០-២០២៥) រួមជាមួយពាន Diversity, Equity និង Inclusive Awards 2025 និងពានរង្វាន់ចីរភាពកន្លែងការងារ ឆ្នាំ២០២៥។ មួយវិញទៀត គឺការឈ្នះពានរង្វាន់ពីស្ថាប័ន ACES Award រយៈពេល ២ឆ្នាំជាប់ៗក្នុងប្រភេទ Social and Community Impact និង ៣ពានរង្វាន់ពី AmCham Cambodia រួមមានពានរង្វាន់លើកកម្ពស់សុខភាពសហគមន៍ និងយុវជន, ពានរង្វាន់សុខភាព និងសុខុមាលភាពសិស្ស និងពានរង្វាន់លើកកម្ពស់ និងសុខភាពស្ត្រី។
គួរដឹងថា សកម្មភាពកីឡា និងកម្មវិធីសង្គម ដែល អេអាយអេ បានផ្ដួចផ្ដើមរៀបចំ ក្រោមកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងអង្គការក្រៅរាជរដ្ឋាភិបាល កន្លងមក រួមមានកម្មវិធី AIA-ISF Youth League ដែលជាកម្មវិធីបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា, កម្មវិធី AIA-SPURS Healthier Kids Football ដែលជាវគ្គបណ្តុះបណ្តាលជំនាញបាល់ទាត់ និងការប្រកួត លើកកម្ពស់ការងារជាក្រុម និងកាយសម្បទាដល់កុមារនិងយុវជនកម្ពុជា។ កម្មវិធី AIA សាលាសុខភាពឆ្នើម ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា, កម្មវិធី AIA Fit for Hope និងគម្រោងលើកកម្ពស់សុខភាព និងសុខុមាលភាពស្ត្រីកម្ពុជា ក្រោមភាពជាដៃគូជាមួយក្រសួងកិច្ចការនារីជាដើម។
សម្រាប់ឆ្នាំ២០២៦ នេះដែរ ក្រុមហ៊ុននឹងណែនាំនូវយុទ្ធនាការថ្មី ដើម្បីបន្តការប្តេជ្ញាចិត្តក្នុងការពង្រីកគំនិតផ្តួចផ្តើមលើការលើកកម្ពស់សុខភាព និងសុខុមាលភាព ដើម្បីធានាថាប្រជាជនកម្ពុជាគ្រប់រូបមានសុខភាពល្អ ព្រោះសុខភាពជាគ្រឹះក្នុងការឈានទៅចាប់យកក្តីប្រាថ្នារបស់ខ្លួន ដូចទៅនឹងពាក្យមួយឃ្លាលើកឡើងថា “គ្មានសុខភាព គ្មានអ្វីៗទាំងអស់” ផងដែរ៕ អត្ថបទ លី ឈុនឡា




-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ