កីឡា
កីឡាករ កីឡាការិនីខ្មែរ-បរទេសជាង ៤០០នាក់នឹងចូលរួមប្រកួតអាគ័រត្លុងភ្នំពេញអន្តរជាតិ និងអាគ័ត្លុងជើងឯកប្រចាំសាលា ឆ្នាំ២០២៦
សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាគ្រោងរៀបចំការប្រកួតកីឡាភ្នំពេញអន្តរជាតិអាគ័ត្លុង និងការប្រកួតកីឡាអាគ័ត្លុងជើងឯកប្រចាំសាលា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយទទួលបានការចុះឈ្មោះ កីឡាករ កីឡាការិនីខ្មែរ-បរទេស គ្រប់វ័យសរុបជាង ៤០០នាក់ហើយ៕

លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានគូសបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ដ៏ធំមួយ ក្នុងចំណោមការប្រកួតមួយចំនួនទៀតរបស់សហព័ន្ធ ដើម្បីបន្តបំផុសឱ្យកីឡាករ កីឡាការិនីគ្រប់វ័យទាំងអស់ចាប់ពីវ័យកុមារអាយុ៦ឆ្នាំឡើង ដល់៤២ឆ្នាំឡើងបានចូលរួមលេងប្រភេទកីឡាអូឡាំពិកមួយនេះឱ្យកាន់តែផុសផុល ក៏ដូចជាស្វែងរកធនធានកីឡាករ កីឡាការិនីឆ្នើមៗប្រចាំឆ្នាំផងដែរ។
លោក ងិន សុខបញ្ញា បានបន្ថែមថា សហព័ន្ធរៀបចំការប្រកួតនេះជារៀងរាល់ឆ្នាំ ដើម្បីជ្រើសរើសថ្នាលយុវជនឆ្នើមៗ បន្តបណ្តុះបណ្តាលបន្ថែម ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ នៅកម្ពុជា។ ជារួមការប្រកួតនេះ ក៏ជាលក្ខណៈបើកចំហរ ដោយអនុញ្ញាតឱ្យកីឡាករ កីឡាការិនីបរទេសរស់នៅកម្ពុជា និងកូនកាត់ខ្មែរ អាចចូលរួមប្រកួតជាមួយគ្នា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព ក៏ដូចជាដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក រួមទាំងគោលដៅបង្កើនគុណភាពបច្ចេកទេស។
សូមបញ្ជាក់ថា សម្រាប់ការចុះឈ្មោះចូលរួមប្រកួត មានកីឡាករ កីឡាការិនីសរុបជាង ៤០០នាក់ ក្នុងនោះមានបរទេសចូលរួមជាងពាក់កណ្តាល។ ការប្រកួតនេះមាន២កម្មវិធី គឺការប្រកួតភ្នំពេញអន្តរជាតិអាគ័ត្លុង និងការប្រកួតអាគ័ត្លុងជើងឯកប្រចាំសាលា ឆ្នាំ២០២៦ បែងចែកជាវិញ្ញាសាផ្សេងៗពីគ្នា ក្នុងនោះភ្នំពេញអន្តរជាតិអាគ័ត្លុង សម្រាប់មនុស្សពេញវ័យ ដោយមានវិញ្ញាសាស្តង់ដាលើវិញ្ញាសារត់ប្រណាំង និងហែលទឹក ចម្ងាយឆ្ងាយ។ ចំណែកអាគ័ត្លុងជើងឯកប្រចាំសាលា មានវិញ្ញាសាហែលទឹក និងរត់ប្រណាំងដែលមានចម្ងាយខ្លីៗតាមកម្រិតអាយុផងដែរ៕





-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ