កីឡា
លោក គីម កុក មោទនភាពចំពោះកំណើនពលរដ្ឋខ្មែររត់ ១០០គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍ Angkor Ultra trail
លោក គីម សារឿន ហៅ គីម កុក អ្នកជំនាញរត់ចម្ងាយឆ្ងាយ និងជាគំរូសម្រាប់យុវជនកម្ពុជា បានបង្ហាញក្ដីរំភើប ដោយសេចក្ដីមោនទន ចំពោះកំណើនពលរដ្ឋខ្មែរ ចូលរួមទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ (Angkor Ultra Trail) លើកទី៩ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ខាងមុខ ពិសេសវិញ្ញាសារត់ចម្ងាយ ១០០គីឡូម៉ែត្រ ដែលមានពលរដ្ឋខ្មែរចុះឈ្មោះរហូតដល់ ៦៨នាក់។

ក្រោយចូលរួមសន្និសីទសារព័ត៌មាន ស្ដីពីព្រឹត្តិការណ៍កីឡាទេសចរណ៍បែបផ្សងព្រេងនេះ កាលពីថ្មីៗ បុរសវ័យ ៥៧ឆ្នាំរូបនេះ បានសម្ដែងក្ដីរីករាយ ដែលព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំតាមការគ្រោងទុក ទោះបីស្ថិតក្នុងកាលៈទេសៈលំបាក នៃបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ប៉ុន្ដែនេះគឺជាឱកាសដើម្បីផ្សព្វផ្សាយពីសក្ដានុពល និងទេសចរណ៍ក្នុងប្រទេសកម្ពុជា ពិសេសតំបន់អង្គរ ខេត្តសៀមរាបតែម្ដង។

បន្ថែមលើនេះ លោកក៏មានមោទនភាព ដែលមានពលរដ្ឋខ្មែរលើសពី ៥០០នាក់ បានចុះឈ្មោះចូលរួមព្រឹត្តិការណ៍ Angkor Ultra trail ឆ្នាំនេះ តាមវិញ្ញាសានីមួយៗ ក្នុងនោះកំណើនអ្នករត់ចម្ងាយ ១០០គីឡូម៉ែត្រ បានកើនដល់ ៦៨នាក់ ដែលជាតួរលេខធ្វើឲ្យលោកភ្ញាក់ផ្អើល និងរំភើបរីករាយ ដ្បិតជាបំណងប្រាថ្នារបស់លោកចង់ឃើញពលរដ្ឋខ្មែរច្រើនចូលរួមរត់ចម្ងាយឆ្ងាយ ហើយលោកសង្ឃឹមថា នៅឆ្នាំក្រោយៗ នឹងមានការកើនបន្ថែមទៀត ដើម្បីសម្រេចគោលដៅមានអ្នកចួលរួមយ៉ាងហោច ៥ពាន់នាក់ ដើម្បីអបអរសាទរខួបលើកទី១០ នៃព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយលើទឹកដីអច្ឆរិយអង្គរនេះ។

គួរដឹងថា ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ ឬ Angkor Ultra Trail លើកទី៩ ដែលគ្រោងរៀបចំនាថ្ងៃទី២៤ ខែមករាខាងមុខ បច្ចុប្បន្នមានអ្នកចុះឈ្មោះជាង ១,២០០នាក់ មកពីជាង ៤០ប្រទេស ហើយភាគច្រើនជាអត្តពលិកអន្ដរជាតិ មកពីក្រៅប្រទេស ពិសេសមានជនជាតិបារាំងច្រើនជាងគេរហូតដល់ជាង ៤០០នាក់ បន្ទាប់ពីម្ចាស់ផ្ទះកម្ពុជា ដែលមានអ្នកចុះឈ្មោះជាង ៥០០នាក់ ។ យ៉ាងណាការចុះឈ្មោះនៅតែបន្ដ ហើយគណៈកម្មការរៀបចំរំពឹងថា ការចូលរួមអាចកើនឡើងចន្លោះពី ១,៥០០នាក់ ទៅ ១,៧០០នាក់ ប្រហាក់ប្រែលនឹងឆ្នាំមុនដែរ។
សម្រាប់លោក គីម កុក តាំងពីព្រឹត្តិការណ៍កកើត លោកមិនដែលខកខានការចូលរួមម្ដងឡើយ ពិសេសលើកដំបូង នៃព្រឹត្តិការណ៍ ដែលមានវិញ្ញាសារត់ចម្ងាយ ១២៨គីឡូម៉ែត្រ លោកក៏បានចូលរួមរត់វិញ្ញាសាឆ្ងាយជាងគេនេះផងដែរ។ រីឯឆ្នាំ២០២៥ កន្លងទៅ លោកបានទទួលជយលាភីលេខ១ ក្នុងចំណោមអត្តពលិកកម្ពុជា លើវិញ្ញាសារត់ចម្ងាយ១០០គីឡូម៉ែត្រក្នុងព្រឹត្តិការណ៍ Angkor Ultra Trail ក្រោយចាប់ផ្តើមចេញដំណើរពីទីលានជល់ដំរី ឆ្លងកាត់គ្រប់ស្ថានភាពផ្លូវ តាមព្រៃព្រឹក្សា ប្រាង្គប្រាសាទ ភ្នំបូក វាលស្រែ និងផ្ទះពលរដ្ឋ ហើយបន្តវិលទៅកាន់ទីតាំងដើមវិញ ដោយប្រើថិរវេលា ១៣ម៉ោង ១២នាទី និង ៥៧វិនាទី៕ អត្ថបទ លី ឈុនឡា





-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ