កីឡា
បាល់ទះសប្បុរសធម៌ ដើម្បជួយជនភៀសសឹក បង្ហាញពីស្មារតីរួបរួមខ្មែរតែមួយ ក្រោយកៀរគរជំនួយជាង ១២៧លានរៀល
ព្រឹត្តិការណ៍បាល់ទះសប្បុរសធម៌ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា ដើម្បីកៀរគរមូលនិធិជួយដល់ជនភៀសសឹក បានបញ្ចប់ដោយជោគជ័យ និងបានបង្ហាញពីការរួបរួមជាធ្លុងមួយ ក្រោមស្មារតីខ្មែរតែមួយរបស់ប្រជាពលរដ្ឋគ្រប់វ័យ និងគ្រប់ស្រទាប់វណ្ណៈ ដើម្បីរួមគ្នាជួយជាតិ ក្នុងគ្រាដ៏លំបាក ក្រោយកៀរគរបានថវិកាសរុបជាង ១២៧លានរៀល។
ការប្រកួតនេះ មានបេក្ខភាព ៤ក្រុមចូលរួម និងបានធ្វើការប្រកួត ១ថ្ងៃពេញ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) កាលពីចុងសប្ដាហ៍កន្លងទៅ រួមមានក្រុមបាល់ទះក្រសួងមហាផ្ទៃ បញ្ជាការដ្ឋានអង្គរក្ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រុមវិសាខា។ គ្រប់ការប្រកួត សុទ្ធតែទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋ ហើយក្រៅពីការទិញសំបុត្រចូលទស្សនា ក៏មានការនាំទៅជាមួយនូវក្រមារ និងតុក្កតោជាដើម ពិសេសថែមទាំងបរិច្ចាគថវិកាផ្ទាល់ខ្លួន សម្រាប់គាំទ្រមូលនិធិជួយដល់ជនភៀសសឹក ។
ក្រោយបញ្ចប់ការប្រកួតសហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រកាសថា ថវិកាដែលទទួលបានពីការរៀបចំព្រឹត្តិការណ៍សប្បុរសធម៌នេះ រួមជាមួយការបរិច្ចាគរបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ អ្នកគាំទ្រ គឺមានចំនួនសរុប ១២៧,៨៧៥,០០០រៀល។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធថា ថវិកាទាំអស់នេះ បង្ហាញពីការចូលរួមរបស់ប្រជាពលរដ្ឋ ដើម្បីជួយជាតិក្នុងគ្រាលំបាក ដោយសហព័ន្ធ នឹងប្រគល់ថវិកាទាំងអស់ ដល់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សម្រាប់រៀបចំចាត់ចែងជួយសម្រួសដល់ការរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់បានត្រឡប់ទៅភូមិឋានវិញ តាមរយៈការសាងសង់ បន្ទប់ទឹក ទឹកស្អាត និងអនាម័យផ្សេងៗជាដើម។
លោកបន្ថែមទៀតថា តាមរយៈព្រឹត្តិការណ៍សប្បុរសធម៌នេះ ក្រៅពីបង្ហាញពីការរួបរួមរបស់ប្រជាពលរដ្ឋខ្មែរ ក៏ជាសញ្ញាណដ៏ល្អ សម្រាប់ការងាកមកចាប់អារម្មណ៍ និងគាំទ្រវិស័យកីឡាបាល់ទះកាន់តែខ្លាំងឡើង ដើម្បីជំរុញវិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើន។ ដូច្នេះលោកសង្ឃឹមថា ការប្រកួតផ្លូវការនានា នៅពេលខាងមុខ ពិសេសការប្រកួពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៤ នាដើមខែកម្ភៈខាងមុខ នឹងទទួលបានការគាំទ្រកាន់តែច្រើនផងដែរ។
សម្រាប់លទ្ធផលបច្ចេកទេស នៃការប្រកួតបាល់ទះសប្បុរសធម៌ ដើម្បីកៀរគរមូលនិធិជួយជនភៀសសឹកនេះដែរ គឺក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាប់លេខ២ ក្រោយឈ្នះ ២ប្រកួតជាប់គ្នា រួមមានឈ្នះក្រុមបញ្ជាការដ្ឋានអង្គរក្ស ៣-០សិត នៅវគ្គជម្រុះ និងឈ្នះក្រុមក្រសួងមហាផ្ទៃ ៣-២សិត នៅវគ្គផ្ដាច់ព្រ័ត្រ។ ចំណែកក្រុមវិសាខា បានជាប់លេខ៣ ក្រោយប្រកួតជម្រុះចាញ់ក្រុមក្រសួងមហាផ្ទៃ ៣-១សិត មុនយកឈ្នះក្រុមបញ្ជាការដ្ឋានអង្គរក្ស ៣-១ ក្នុងវគ្គដណ្ដើមលេខ៣៕ អត្ថបទ លី ឈុនឡា














-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម