កីឡា
កុមារអាយុពីរឆ្នាំបង្កើតកំណត់ត្រាពិភពលោកជាប្រវត្តិសាស្ត្រដោយការបង្ហាញបច្ចេកទេសកីឡាស្នូកឃ័រដ៏អស្ចារ្យ
(អង់គ្លេស)៖ ស្ថានប័នកំណត់ត្រាពិភពលោក (Guinness World Records)ថ្មីៗនេះបានប្រកាសផ្ដល់ឯតទគ្គកម្មពីរដល់អ្នកលេងកីឡាស្នូកឃ័រដ៏អស្ចារ្យដែលមានអាយុទើបតែជាងពីរឆ្នាំប៉ុណ្ណោះមកពីភាគខាងជើងប្រទេសអង់គ្លេស។
ក្នុងវ័យ២ឆ្នាំ ៣០២ថ្ងៃ កុមារា Jude Owens បង្កើតបានកំណត់ត្រាថ្មីពីរនៅទីក្រុង Manchester នៅឆ្នាំ២០២៥ ជាកុមារាក្មេងជាងគេបំផុតដែលប៊ិនបញ្ចូលឡូ (a pool bank) និងជាកុមារាក្មេងបំផុតដែលវាយមួយឈើបោកបាំងចូលពីរគ្រាប់(a snooker double pot)។
ក្នុងសេចក្ដីប្រកាសព័ត៌មានឱពុករបស់ Jude លោក Luke Owens បានបញ្ជាក់ថាកូនរបស់គាត់មាននិស្ស័យពីកំណើតចំពោះប្រភេទកីឡានេះ។ លោកបន្ថែមថា ពេលលោកបញ្ចេញវីដេអូតាមប្រព័ន្ធផ្សព្វផ្សាយសង្គម សារព័ត៌មានធំៗទាក់ទងលោកដើម្បីធ្វើមាតិការពីកូនរបស់លោក។
និពន្ធនាយកកំណត់ត្រពិភពលោក Craig Glenday បានពិពណ៌នាថាទេព្យកោសលរបស់ Owens ពិតជាពិសេសមិនគួរឱ្យជឿ។ ដោយលោកបន្តថា ការបំបែកឯតទគ្គកម្មនរណាក៏ធ្វើបានដែរ មិនគិតពីអាយុនោះទេ៕


-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ