កីឡា
Hun Sen Cup៖ ភ្នំពេញក្រោន បឹងកេត និងវិសាខា ឡើងវគ្គ ១/៤ ក្រោយស៊ុតក្រុមថ្នាក់ខេត្ត ៤៥គ្រាប់
ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន ព្រមទាំងក្រុមលេខ៣ និងលេខ៤ ឆ្នាំចាស់ បឹងកេត និងវិសាខា បានដឹកដៃគ្នាឡើងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) ក្រោយទម្លាក់ក្រុមឡើងមកពីថ្នាក់ខេត្តរៀងៗខ្លួន ជាមួយការស៊ុតបញ្ចូលទីសរុបទាំង ២ជើងចំនួន ៤៥គ្រាប់។

សម្រាប់ភ្នំពេញក្រោន គឺបានបន្ដយកឈ្នះក្រុមសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ ដោយលទ្ធផល ១០-០ ក្នុងជំនួបជើងទី២ លើទឹកដីរបស់ខ្លួន កាលពីថ្ងៃពុធម្សិលមិញ។ ១០គ្រាប់របស់ក្រុមជើងឯកឆ្នាំចាស់នេះ រកបានដោយ យ៉ែម ដេវិត ៤គ្រាប់ និង វុធ តុលា ២គ្រាប់ ខណៈ ៤គ្រាប់ទៀត រកបានដោយ Breninho, ផាច សុជាវីឡា, កើត មាស និង យ៉ើ មូស្លីម។ សរុបទាំង ២ជើង ភ្នំពេញក្រោន បានយកឈ្នះត្បូងឃ្មុំ ១៣-០។

ចំណែកក្រុមបឹងកេត បានយកឈ្នះក្រុមភ្ញៀវឡាយអ៊ិនឃីងខេត្តសៀមរាប ១-០ ទាំងពិបាក ក្នុងជំនួបជើងទី២ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)ផ្ទុយកាលពីជើងទី១ ដែលពួកគេបានយកឈ្នះក្រៅដី រហូតដល់ ៩-០ ។ ១គ្រាប់ដែលជួយឲ្យក្រុមនាគខៀវ ឡើងវគ្គ ១/៤ ផ្ដាច់ព្រ័ត្រនេះ ធ្វើសម្រេចដោយកីឡាករ ណុប ដេវីត នៅនាទី៣៤ ។ សរុបទាំង ២ជើង បឹងកេត បានយកឈ្នះក្រុមតំណាងខេត្តសៀមរាបនេះ ដោយលទ្ធផល ១០-០។

ដោយឡែកក្រុមវិសាខា បានបន្ដយកឈ្នះក្រុមភ្នំពេញហ្គាឡាក់ស៊ី ដោយលទ្ធផល ៩-០ នៅទឹកដីរបស់ខ្លួន បន្ទាប់ពីយកឈ្នះក្រៅដី ១៣-០ កាលពីជើងទី១ ។ ៩គ្រាប់របស់អតីតក្រុមជើងឯក ៣សម័យនេះ ធ្វើសម្រេចដោយ ផាន សុផេន ២គ្រាប់, NANA Kwame ៣គ្រាប់, Pavle Ivelja ២គ្រាប់ ព្រមទាំង អ៊ិន សូដាវីត និង ស រតនា ម្នាក់ ១គ្រាប់។ សរុបលទ្ធផលទាំង ២ជើង វិសាខា បានយកឈ្នះក្រុមភ្នំពេញហ្គាឡាក់ស៊ី ២២-០។
សរុបគ្រាប់បាល់ជ័យជម្នះរបស់ក្រុមខ្លាំងៗនៃលីគកំពូលកម្ពុជា លើក្រុមឡើងមកពីថ្នាក់ខេត្ត ទាំង ២ជើង ស្មើនឹង ៦ប្រកួត គឺមានគ្រាប់បាល់កើតឡើងសរុប ៤៥គ្រាប់។
ជាមួយការដឹកដៃគ្នាឡើងវគ្គ ៨ក្រុមចុងក្រោយនេះដែរ ភ្នំពេញក្រោន ត្រូវរង់ចាំក្រុមឈ្នះរវាង ISI ដង្កោសែនជ័យ និង អឹមអូអាយ កំពង់ដេវ៉ា ដ្បិតកាលពីជើងទី១ ISI ដង្កោសែនជ័យ បានយកឈ្នះក្រៅដី ៣-៣។ ឯបឹងកេត ត្រូវឈរចាំក្រុមឈ្នះ រវាងកងយោធពលខេមរភូមិន្ទ និងកំពង់ចាម ខណៈវិសាខា ត្រូវឈរចាំក្រុមឈ្នះ រវាងណាហ្គាវើលដ៏ និងឡាយហ្វខេត្តព្រះសីហនុ។ ចំពោះលទ្ធផលកាលពីជើងទី១ ក្រុមកងយោធពលខេមរភូមិន្ទ បានឈ្នះក្រៅដី ៤-០ និងឡាយហ្វខេត្តព្រះសីហនុ បានយកឈ្នះក្នុងដី ១-០៕ អត្ថបទ៖ លី ឈុនឡា

-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម