កីឡា
Man City ឈ្នះ Newcastle ឡើងជួប Arsenal វគ្គផ្តាច់ព្រ័ត្រ EFL Cup នៅ Wembley
ក្រុមបាល់ទាត់ Manchester City បានឈានឡើងវគ្គផ្តាច់ព្រ័ត្រពានកម្រិតទីបីអង់គ្លេស EFL Cup ជាលើកដំបូងតាំងពីឆ្នាំ ២០២១ ក្រោយយកឈ្នះ Newcastle ៣-១ ជើងទីពីរ និងសរុបទាំងពីរជើង ៥-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
តាមពីក្រោយពីរគ្រាប់ពីបរាជ័យជើងទីមួយទឹកដីខ្លួនឯក ២-០ Newcastle ត្រូវការប្រកួតអស្ចារ្យមួយនៅជើងទីពីរ នៅទឹកដី Etihad នេះ តែអ្វីៗកាន់តែអាក្រក់នៅពេល Omar Marmoush រកបានគ្រាប់នាំមុខឱ្យម្ចាស់ផ្ទះតាំងពីនាទីទី ៦ ដែលធ្វើឱ្យបន្ទុកកាន់តែធ្ងន់ តាមពីក្រោយដល់ទៅ ៣ គ្រាប់។
មិនអស់ត្រឹមនេះទេ ក្នុងវគ្គទីមួយដដែលក្រុមរបស់លោក Pep Guardiola បង្កើនការនាំមុខពីរគ្រាប់ទៀតដោយ Omar Mahmoush ដដែល និងមួយគ្រាប់ទៀតដោយ Tijjani Reignders។
Anthony Elanga ក្រោយមកក៏តបបានមួយគ្រាប់វិញឱ្យក្រុមរបស់លោក Eddie Howe នៅវគ្គទីពីរ ហើយក៏មិនមានអ្វីប្រែប្រួលទៀតដែរខណៈការប្រកួតបញ្ចប់ដោយ Manchester City យកឈ្នះ Newcastle ៣-១។
Manchester City នៅពេលនេះទទួលបានកៅអីនៅវគ្គផ្តាច់ព្រ័ត្រដោយនឹងត្រូវជួបជាមួយកាំភ្លើងធំ Arsenal នៅកីឡដ្ឋាន Wembley ថ្ងៃទី ២២ ខែមីនា។
Manchester City នឹងត្រូវជួប Liverpool នៅ Premier League ថ្ងៃអាទិត្យនេះ ខណៈ Newcastle ទទួល Brentford នៅថ្ងៃសៅរ៍៕ អត្ថបទ៖នាង សុភាវុធ

-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ