កីឡា
ព្រះខ័នរាជស្វាយរៀង រក្សាកៅអីកំពូលតារាង ក្រោយយកឈ្នះ ISI ចុងម៉ោង ១-០
ក្រុមព្រះខ័នរាជស្វាយរៀង បានបន្ដឈរកំពូលតារាងបណ្ដោះអាសន្ន នៅត្រឹមសប្ដាហ៍ទី២០ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ក្រោយយកឈ្នះក្រុមភ្ញៀវ ISI ដង្កោសែនជ័យ ដោយលទ្ធផល ១-០ នៅចុងម៉ោង ក្នុងជំនួបជើងទី២ កាលពីរាត្រីថ្ងៃអាទិត្យ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ធ្លាប់យកឈ្នះ ៦-១ កាលពីជើងទី១ នៅទឹកដីក្រុមដំរីជ័យ តែការអវត្តមានកីឡាករសំខាន់មួយចំនួន បានធ្វើឲ្យក្រុមលោក Matthew Mcconkey ពិបាកក្នុងការប្រជែង ៣ពិន្ទុពីក្រុម ISI ដង្កោសែនជ័យ ដ្បិតការប្រកួតត្រូវចំណាយពេលជិត ១០០នាទី ទើបមានគ្រាប់បាល់កើតឡើង ដែលធ្វើសម្រេចដោយកីឡាករ Odawara Takashi នៅនាទី៩០+៥។
ជ័យជម្នះដ៏តានតឹងនេះ បានជួយឲ្យក្រុមការពារជើងឯកព្រះខ័នរាជស្វាយរៀង រក្សាកៅអីកំពូលតារាងបណ្ដោះអាសន្ន ដោយរកបាន ៤៥ពិន្ទុ បន្ដនាំមុខ ២ពិន្ទុ លើក្រុមឈរលេខរៀងទី២ ភ្នំពេញក្រោន ដែលមាន ៤៣ពិន្ទុក្នុងដៃ ក្រោយយកឈ្នះក្រុមណាហ្គាវើលដ៏ ១-០ នៅចុងម៉ោងដូចគ្នា កាលពីចុងសប្ដាហ៍កន្លងទៅ៕ អត្ថបទ៖ លី ឈុនឡា


-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ