កីឡា
ព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ នឹងត្រឡប់មកវិញ នាដើមខែមីនា ក្រោមប្រធានបទ «ទេសចរណ៍រីកលូតលាស់ក្នុងសន្ដិភាព»
ព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ ចម្ងាយ ៧៥គីឡូម៉ែត្រ រៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តតាកែវ នឹងត្រឡប់មកវិញជាថ្មី នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ខាងមុខ ដែលនឹងប្រព្រឹត្តទៅ ក្រោមប្រធានបទ «ទេសចរណ៍រីកលូតលាស់ក្នុងសន្ដិភាព»។

នេះបើតាមប្រសាសន៍ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងជំនួបពិភាក្សាជាមួយអាជ្ញាធរខេត្ត និងក្រុមការងារពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យការងារ នៅប្រាសាទភ្នំជីសូរ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការចូលរួមពីឯកឧត្តម ស៊ុត ខុន អភិបាលរងខេត្តតាកែវ ព្រមទាំងតំណាងមន្ទីរ និងអាជ្ញាធរពាក់ព័ន្ធចូលរួមជាច្រើនផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ថា ព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ ចម្ងាយ ៧៥គីឡូម៉ែត្រ លើកទី២ ក៏មិនខុសពីឆ្នាំមុនដែរ គឺរៀបចំឡើង ក្នុងគោលបំណងអបអរសាទរទិវានារីអន្ដរជាតិ ៨មីនា ព្រមទាំងបង្ហាញពីឯកភាពជាតិ សាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការគាំទ្រពីមហាជនចូលចិត្តកីឡាជិះកង់ ផ្សារភ្ជាប់ជាមួយការជំរុញការផ្សព្វផ្សាយតំបន់ទេសចរណ៍នានា នៅខេត្តតាកែវ ពិសេសតំបន់ទេសចរណ៍ភ្នំជីសូរ និងការកៀគរមូលនិធិឧបត្ថម្ភជាសម្ភារសិក្សាដល់សិស្សានុសិស្សនៅខេត្តតាកែវជាដើម។

នេះជាលើកទី២ ហើយ ដែលព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ ត្រូវបានរៀបចំឡើង ក្រោមគំនិតផ្ដួចផ្ដើម និងការយកចិត្តទុកដាក់របស់ឯកឧត្តម ហួត ហាត់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ដែលបានគាំទ្ររៀបចំព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវនេះ ហើយក៏ជាការបំផុសប្រជាពលរដ្ឋឲ្យចូលរួមសកម្មភាពកីឡា ដើម្បីលើកកម្ពស់សុខភាពសាធារណៈផង ក៏ដូចជាលើកកម្ពស់ និងផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ខេត្តផង ជាក់ស្ដែងខេត្តតាកែវ ដែលមានរមណីយដ្ឋានប្រវត្តិសាស្ដ្រ និងធម្មជាតិជាច្រើន។

ឯកឧត្តម វ៉ាហេង ដាវុធ បានគូសរំឮកថា កាលពីឆ្នាំមុន ព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវនេះ បានទទួលកីឡាករ-កីឡាការិនី និងអ្នកចូលរួមអមដំណើរសរុបប្រមាណ ៣៥០នាក់ ដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ ពីអាជ្ញាធរខេត្តតាកែវ។ ឆ្លើយតបនឹងភាពជោគជ័យលើសការរំពឹងនេះ ទើបថ្នាក់ដឹកនាំក្រសួងទេសចរណ៍ បានបន្ដរៀបចំព្រឹត្តិការណ៍នេះជាថ្មី នាដើមខែក្រោយ ដោយរំពឹង នឹងមានអ្នកចូលរួមកាន់តែច្រើនថែមទៀត។
គួរដឹងថា ព្រឹត្តិការណ៍ជិះកង់លក្ខណៈកម្សាន្ដ ផ្សារភ្ជាប់ទេសចរណ៍នេះ នឹងត្រូវចេញដំណើរពីទីស្ដីការក្រសួងទេសចរណ៍ កាត់តាមវិថីសំខាន់ៗក្នុងរាជធានីភ្នំពេញ រហូតដល់ស្ពាន ៦០ម៉ែត្រ បត់តាមផ្លូវជាតិលេខ២ រហូតដល់ប្រសាទភ្នំជីសូត នៅចំណុចវត្តនាងខ្មៅ និងបន្ដដំណើររហូតដល់ទីរួមខេត្តតាកែវ នៅចំណុចបឹងតាកែវ ដែលជាទីកន្លែងប្រារព្ធពិធីបិទជាផ្លូវការតែម្ដង៕ អត្ថបទ លី ឈុនឡា

-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦