កីឡា
Ronaldo ទិញភាគហ៊ុន ២៥% វិនិយោគក្លិបនៅលីគទីពីរអេស្ប៉ាញ Almeria
ខ្សែប្រយុទ្ធព័រទុយហ្កាល់ Cristiano Ronaldo បានក្លាយជាម្ចាស់មួយផ្នែកនៃក្លិបបាល់ទាត់នៅលីគទីពីរអេស្ប៉ាញ Almeria ក្រោយទិញយកភាគហ៊ុនវិនិយោគ ២៥%។
ខ្សែប្រយុទ្ធវ័យ ៤១ ឆ្នាំរូបនេះ បានសម្រេចទិញយកភាគហ៊ុនក្លិបអេស្ប៉ាញមួយនេះ ដែលកំពុងកាន់កាប់ភាគហ៊ុនធំដោយក្រុមអ្នកវិនិយោគរបស់អារ៉ាប៊ីសាអ៊ូឌីតដែលដឹកនាំដោយលោក Mohammed Al-Khereiji។
ខណៈដែលព័ត៌មានហិរញ្ញវត្ថុមិនត្រូវបានប្រាប់ឱ្យដឹង Ronaldo បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនមានគំនិតសុទិដ្ឋិយមក្នុងការដឹកនាំក្លិបោ្យទទួលបានជោគជ័យនាថ្ងៃអនាគត។
កាលពីឆ្នាំមុនក្រុមហ៊ុនរបស់លោក Al-Khereiji, SMC Group បានទិញយកភាគហ៊ុនធំរបស់ Almeria ពីលោក Turki Al-Sheikh ដែលជានាយកអាជ្ញាធរកំសាន្តទូទៅ របស់រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត។
Cristiano Ronaldo បានចំណាយពេលពេញ ៩ ឆ្នាំនៅអេស្ប៉ាញជាមួយ Real Madrid ដែលគេបានឈ្នះជើងឯក La Liga ពីរលើក និង Champions League បួនលើកមុនផ្លាស់ទៅ Juventus នៅឆ្នាំ ២០១៨។
បច្ចុប្បន្នប្រកបអាជីពនៅក្លិបបាល់ទាត់ Al-Nassr នៃលីគអារ៉ាប៊ីសាអ៊ូឌីត Ronaldo បានក្លាយជាកីឡាករដែលមានប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ១៧៧ លានផោនក្នុងមួយឆ្នាំ។
ក្លិបបាល់ទាត់ Almeria ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨៩ បច្ចុប្បន្នកំពុងឈរលេខ ៣ នៅលីគទីពីរអេស្ប៉ាញ Segunda Division តាមពីក្រោយក្រុមកំពូលតារាង Real Racing ពីរពិន្ទុខណៈនៅសល់ ១៥ ប្រកួតទៀតចប់រដូវកាល៕ អត្ថបទ៖នាង សុភាវុធ

-
PR NEWS3 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា2 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន7 days agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន2 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា