កីឡា
ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ ប្រកាសពិន័យលើកីឡាករ មុត សត្យា ក្រោយប្រើកែងពេលប្រកួត
ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្ដីថ្លែងការណ៍ផ្លូវការរបស់ខ្លួនជុំវិញការប្រកួតជាមួយក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កាលពីថ្ងៃទី១៥ ខែមីនា នៅពហុកីឡដ្ឋានជាតិមរតកតេជោ បន្ទាប់ពីខ្សែការពារ មុត សត្យា បានធ្វើឱ្យមានកំហុសប្រើកែងទៅលើកីឡាករ ព្រះខ័នរាជ Conor Jon Shield រហូតមានរបួសស្នាម។

ក្នុងសេចក្ដីថ្លែងការណ៍ ប្រធានក្លឹបអង្គរថាយហ្គឺរ លោក អាគីហ៊ីរ៉ូ កាតុ បានធ្វើការសុំទោសចំពោះទង្វើដែលមិនអាចទទួលយកបានរបស់កីឡាករ មុត សត្យា ហើយបានសុំការអភ័យទោសដោយស្មោះអស់ពីចិត្ត ទៅកាន់កីឡាករនៃក្លឹបព្រះខ័នរាជស្វាយរៀង មន្ត្រី និងអ្នកគាំទ្ររបស់ក្លឹប ក៏ដូចជាអ្នកគាំទ្រទំាងអស់របស់អង្គរថាយហ្គឺរ និងអ្នកសេ្នហាវិស័យបាល់ទាត់ដែលមានការខកចិត្តជាខ្លាំងចំពោះទង្វើដែលមិនអាចទទួលយកបានរបស់កីឡាការ មុត សត្យា។
ប្រធានក្លឹបសញ្ជាតិជប៉ុនដែលស្រឡាញ់កម្ពុជាយ៉ាងខ្លាំងរូបនេះ បន្ថែមថា បន្ទាប់ពីការប្រកួត លោកបានជួបផ្ទាល់ជាមួយកីឡាករ សត្យា ព្រមទាំងបានពិភាក្សាជាមួយភាគីពាក់ព័ន្ធ។ សត្យា បានគ្រប់គ្រងអារម្មណ៍ឡើងវិញភ្លាមៗ និងបង្ហាញការសោកស្ដាយយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ខ្លួន។ ព្រឹកថ្ងៃទី១៦ ខែមីនា នេះដែរ រូបគេបានផ្ញើសារសុំទោសផ្ទាល់ទៅកាន់ Conor Shield។

សេចក្តីថ្លែងការណ៍បន្តថាទោះយ៉ាងណាក៏ដោយក្នុងនាមក្លឹបអាជីព ក្លឹបអង្គរថាយហ្គឺរ សម្រេចមិនឱ្យចូលរូមប្រកួតដែលនៅសេសសល់ទាំងអស់សម្រាប់រដូវកាលនេះ ហាមឃាត់ការចូលរួមហ្វឹកហាត់ជាមួយក្រុមរហូតដាច់ខែនេះ ត្រូវចូលរួមក្នុងសកម្មភាពការងារស្មគ្រចិត្តក្នុងសហគមន៍ រួមទាំងការសម្អាតទីក្រុងអំឡុងពេលនៃការព្យួរការហ្វឹកហាត់ និងកាត់ប្រាក់បៀរវត្សរ៍មួយផ្នែករហូតចប់រដូវកាល។
ទាក់ទងនឹងហេតុការណ៍នេះ អ្នកគាំទ្របាល់ទាត់បានកោតសរសើរដល់ក្រុមការងារ និងកីឡាករ របស់ព្រះខ័នរាជស្វាយរៀង ដែលអាចរក្សាភាពអត់ធ្មត់ និងមិនធ្វើឱ្យមានបញ្ហាខ្លាំងកើតឡើងនៅលើទីលាន៕





-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦