កីឡា
គ្រូថ្មី Li Huanning មានបទពិសោធន៍ជាង ៣ទសវត្សរ៍ មុនមកដឹកនាំក្រុមបាល់ទះជម្រើសជាតិកម្ពុជា
សហព័ន្ធកីឡាបាល់ទះកម្ពុជា បានសម្រេចតែងតាំងលោក Li Huanning ជាគ្រូបង្វឹកថ្មីរបស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ក្រោយការចែកផ្លូវជាមួយលោក Li Jun កាលពីថ្មីៗ។ ជាមួយការផ្លាស់ប្ដូរគ្រូថ្មីនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ដ្បិតគ្រូមុន បានរួមចំណែកអភិវឌ្ឍន៍ និងកសាងនូវសមិទ្ធផលជាច្រើន សម្រាប់វិស័យកីឡាបាល់ទះកម្ពុជា។

យ៉ាងណាការនាំចូលគ្រូបង្វឹកថ្មី ដែលគេស្គាល់បុគ្គលសម្បូរដោយបទពិសោធន៍ និងធ្លាប់ដឹកនាំក្រុមជាច្រើនក្នុងតំបន់អាស៊ាន នឹងអាចជួយអភិវឌ្ឍន៍ និងដឹកនាំក្រុមបាល់ទះជម្រើសជាតិកម្ពុជា ឆ្ពោះទៅសម្រេចនូវសមិទ្ធផលថ្មីៗបន្ថែមទៀត។
យោងតាមប្រវត្តិបុរសជនជាតិចិនលោក Li Huanning ធ្លាប់ដឹកនាំក្រុមជាច្រើន ទាំងជម្រើសជាតិ និងក្លិប ដោយលោកបានផ្ដើមអាជីពដំបូង ដឹកនាំក្រុមយុវជនសៀងហៃ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៥ មុនដឹកនាំក្រុមយុវជនឆាយនីសតៃប៉ិ នៅឆ្នាំ២០០៦ ដល់ឆ្នាំ២០១០ ហើយកំឡុងឆ្នាំ២០០៨ លោក៏ធ្លាប់ដឹកនាំក្រុមធំឆាយនីសតៃប៉ិផងដែរ។
លុះដល់ឆ្នាំ២០១២ គ្រូបង្វឹកវ័យ ៦២ឆ្នាំរូបនេះ បានចេញមកដឹកនាំក្រុមយុវជនវៀតណាម ខណៈដឹកនាំបាន ៤ឆ្នាំ លោកបានផ្លាស់ទៅដឹកនាំក្រុមបាល់ទះនារី Petroklmla នៅប្រទេសឥណ្ឌូណេស៊ី ពីឆ្នាំ ២០១៥ ដល់ឆ្នាំ២០១៧ និងដឹកនាំក្រុមបាល់ទះនារី Creamline របស់ហ្វីលីពីន នៅឆ្នាំ២០១៩ ខណៈចូលឆ្នាំ២០២០ លោកបានត្រឡប់ទៅប្រកបអាជីពនៅវៀតណាមវិញ ដោយដឹកនាំក្រុមជម្រើសជាតិវៀតណាម រហូតដល់ឆ្នាំ២០២៣ មុនត្រឡប់ទៅដឹកនាំក្រុមជម្រើសហុងកុង នៅឆ្នាំ២០២៣-២០២៤។
ក្នុងអាជីពគ្រូបង្វឹកជាង ៣០ឆ្នាំនេះដែរ លោក Li Huanning ធ្លាប់ទទួលបានសមិទ្ធផលជាច្រើន តែភាគច្រើនជាពានក្នុងស្រុក កំឡុងពេលលោកដឹកនាំក្រុមយុវជនឆាយនីសតៃប៉ិ ។
ប៉ុន្ដែការមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា ជំនួសតំណែងលោក Li Jun នឹងមានកាតព្វកិច្ចសំខាន់ៗជាច្រើន កំពុងរង់ចាំលោក Li Huanning ជាក់ស្ដែងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ SEA V.League ឆ្នាំ២០២៦ និងស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី នាឆ្នាំក្រោយជាដើម។
គួរដឹងថា រយៈពេលជិត ១០ឆ្នាំ ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Li Jun មុនជំនួសតំណែងដោយគ្រូបង្វឹកថ្មីលោក Li Huanning ពេលនេះ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានសាងកំណត់ត្រាប្រវត្តិសាស្ដ្រជាច្រើន ដូចជាការឈ្នះមេដាយសំរឹទ្ធលើកដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅវៀតណាម មុនបន្ដឈ្នះមេដាយប្រាក់ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា និងការឈ្នះជើងឯក SEA V. League Challenge ឆ្នាំ ២០២៤ ដើម្បីទទួលបានកៅអីលេងជើងឯកអាស៊ីអាគ្នេយ៍ ក៏ដូចជាការទទួលបានសិទ្ធចូលរួមប្រកួតកីឡាអាស៊ី និងពានរង្វាន់អន្ដរជាតិផ្សេងៗទៀត។ ដូច្នេះចាំមើលតើការផ្លាស់ប្ដូរគ្រូបង្វឹកថ្មី នឹងមានអ្វីប្រែប្រួលបន្ថែមទៀត សម្រាប់វិស័យបាល់ទះកម្ពុជា? អត្ថបទ លី ឈុនឡា

-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦