កីឡា
Kylian Mbappe នឹងមានមុខពេល Real Madrid ទៅទឹកដី Man City តែ Bellingham បន្តអវត្តមានពីទីលាន
ខ្សែប្រយុទ្ធបារាំង Kylian Mbappe នឹងមានមុខសម្រាប់ការប្រកួតជើងទីពីរវគ្គ ១៦ ក្រុមចុងក្រោយ Champions League ពេល Real Madrid ទៅទឹកដី Manchester City ខណៈ Jude Bellingham បន្តអវត្តមានតែរួមដំណើរជាមួយក្រុមទៅទឹកដីអង់គ្លេស។

កីឡាករបាំរាំងវ័យ ២៧ ឆ្នាំ Mbappe មានបញ្ហាជង្គង់ឆ្វេង និងបានអវត្តមានពីការប្រកួតនានារបស់ Real Madrid តាំងពីចុងខែកុម្ភៈ។
ចំណែក Jude Bellingham មានបញ្ហាសរសៃរពួរក្រោយលេងបានត្រឹម ១០ នាទីទល់នឹង Rayo Vallecano តាំងពីដើមខែកុម្ភៈ។
កីឡាករវ័យ ២២ ឆ្នាំអង់គ្លេសរូបនេះត្រូវបានគេរំពឹងថានឹងអវត្តមាន ៤ សប្តាហ៍ តែក្រោយមករបួសត្រូវបានគេមើលឃើញថាត្រូវបន្តសម្រាកបន្ថែម។
Bellingham ក៏មានឈ្មោះក្នុងក្រុមដែរក្នុងដំណើរមកទឹកដីអង់គ្លេសនៅពេល Real Madrid ជួបម្ចាស់ផ្ទះ Manchester City យប់នេះ តែអ្នកចាត់ការលោក Alvaro Arbeloa ថាកីឡាករអង់គ្លេសរូបនេះមិនអាចចូលលេងបានទេ។
Real Madrid កំពុងកាន់ ៣ គ្រាប់ចំណេញយ៉ាងកក់ក្តៅពីជ័យជំនះជើងទីមួយ ៣-០ ដែលធ្វើបានដោយ Federico Valverde ៣ គ្រាប់តែឯង៕ អត្ថបទ៖នាង សុភាវុធ





-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦