កីឡា
ព្រះខ័នរាជ ឡើងជួបបឹងកេត នៅវគ្គ ១/២ ពានសម្ដេចតេជោ ហ៊ុន សែន ក្រោយវាយបកឈ្នះគិរីវង់ ៤-១
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ជាតិ) ឆ្នាំ២០២៥-២៦ ដោយត្រូវជួបក្រុមបឹងកេត បន្ទាប់ពីពួកគេ បានវាយបកឈ្នះក្រុមគិរីវង់សុខសែនជ័យ ដោយលទ្ធផល ៤-១ ក្នុងជំនួបជើងទី២ នៃវគ្គ ៨ក្រុមចុងក្រោយ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៨។
ក្រោយភ្លាត់ចាញ់ក្រៅដី ២-១ កាលពីជើងទី១ ព្រះខ័នរាជស្វាយរៀង ធ្វើបានយ៉ាងល្អក្នុងជំនួបជើងទី២ លើទឹកដីរបស់ខ្លួន ជាមួយការលេងដាក់សម្ពាធលើគិរីវង់សុខសែនជ័យ តាំងពីចាប់ផ្ដើមវគ្គទី១ រហូតរកបាន ៤គ្រាប់ជាបន្ដបន្ទាប់ ដោយកីឡាករ Yudai Ogawa នៅនាទី១១, ញាណ សុស៊ីដាន នៅនាទី៣៨, Peprah Kwame នៅនាទី៤៣ និង Patrick Robson នៅនាទី៥៥ មុនកីឡាករ Ekene Azike រកបាន ១គ្រាប់ចុងម៉ោងឲ្យគិរីវង់សុខសែនជ័យ តាមរយៈការស៊ុតបាល់ពិន័យ ១១ម៉ែត្រ នៅនាទី៩០+៤។
សរុបទាំង ២ជើង ព្រះខ័នរាជស្វាយរៀង បានយកឈ្នះគិរីវង់សុខសែនជ័យ ៥-៣ ដែលជួយឲ្យក្រុមជើងឯករងឆ្នាំចាស់នេះ ឡើងទៅជួបក្រុមបឹងកេត នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីក្រុមនាគខៀវបឹងកេត បានទម្លាក់ក្រុមកងយោធពលខេមរភូមិន្ទ នៅវគ្គ ៨ក្រុមចុងក្រោយដូចគ្នា។ សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងបន្ដការប្រកួត ២ជើង នាថ្ងៃទី២២ និងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ដើម្បីស្វែងរកក្រុមឈ្នះឡើងទៅវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន រដូវកាលនេះ៕ អត្ថបទ លី ឈុនឡា






-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦